បញ្ជូន​ស្រ្តី​ចោទ ​សម្ដេច ហ៊ុន សែន ទៅតុលា​ការហើយ

សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នគរបាល​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង​រួចរាល់​និង​បាន​បញ្ជូន​ស្ត្រី​ម្នាក់​ដែល​ចោទ​ សម្ដេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ដល់​តុលាការ​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១២ កក្កដា​នេះ​។

ស្ត្រី​ដែល​និយាយ​ចោទ​សម្ដេចតេជោ ហ៊ុន សែន ​​និង​ក្រុម​គ្រួសារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០៩ កក្កដា​នោះ មាន​គណនី​ឈ្មោះ Heng Leakhena ( ហេង ល​ក្ខិ​ណា ) ត្រូវ​បាន​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។

តាម​ការ​កត់សម្គាល់​កន្លង​មក ក៏​ដូច​ជា​អ្នក​តាមដាន ករណី​ចោទ​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថា​បាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​ឃាតកម្ម ការ​បរិហារ​កេ​រ្ត៍​លើ​បញ្ហា​ព្រំដែន​និង​ការ​ប្រមាថ​ជីវិត ៕