ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដក​ហូត​ថ្នាំ​ញៀន​៥​កញ្ចប់​តូច

ភ្នំពេញ៖ កម្លាំង​អន្តរាគមន៍​នៃ​អធិការ​ដ្ធាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ល្បាត​ការពារ​ក្នុង​មូល​ដ្ធាន បានឃាត់​ជន​សង្ស័យ​ម្នាក់​ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់​តូចនៅ​វេលា​ម៉ោង​២០​និង​១០​នៅ​​ថ្ងៃ​ទី ១១ កក្តដា ២០១៧ នាទីចំណុចផ្លូវ បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅទី១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ស៊ូ សុខជា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មុខ​របរ​រើស​អេត​ចាយ ស្នាក់​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

មុន​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ជិះ​ម៉ូតូ​ល្បាត ក្នុង​ភូមិ​ស្រាស្ត ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​កើត​មាន​ឡើង លុះ​ដល់​ម៉ោង​កើត​ហេតុ ផ្លូវ បេ​តុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ទី១ ខណ្ឌ​ពោធិ​សែន​ជ័យ​ឃើញ​ជន​សង្ស័យ​ខាង​លើ​កំពុង​ដើរ​តាម​ផ្លូវ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​បាន​ហៅ​អោយ​ឈប់​ដើម្បី​សាក​សួរ​នាំ រួច​ធ្វើ​ការ​ឆែក​ឆេរ​នៅ​លើ​ខ្លួ​ន​ជន​សង្ស័យ រក​ឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​តូច​នៅ​ហោ​ប៉ៅ​ខាង​ក្រោយ បន្ទាប់​មក​ក្រោយ​មក​កម្លាំង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រួម​ជា​មួយ​វត្ថុតាង​នាំ​មក​កាន់​ផ្នែក​ជំនាញ​ដើម្បី​សាក​សួរ​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង​វត្ថុតាង​បញ្ចូន​មក​សាក​សួរ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរ​នបាល​ខណ្ឌ​ពោធិ​សែនជ័យ​ដើម្បី​បន្ត​អនុវត្ត​តាម​នីតិ​វិធី ៕