បើក​ម៉ូតូ​មិន​ប្រយ័ត្ន​បុក​ជា​មួយ​ម៉ូតូ​ដូច​គ្នា​របួស​៥​នាក់

រាជធានី​ភ្នំពេញ​៖​កាល​ពី​វេលា​ម៉ោង​១​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១២​ខែ​កក្កដា​ឆ្នាំ​២០១៧ នារី​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ក៏​ត្រូវ​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​២​នាក់​ផ្សេង​ទៀត​បុក​ពេញ​ទំហឹង​បណ្តាល​អោយ​រងរ​បួស​ដេក​រ៉េល​ពេញ​ផ្លូវ​នៅ​ចំណុច​នាគ​បាញ់​ទឹក​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨​ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ខណ្ឌ​ដូនពេញ ។

​យោង​តាម​សាក្សី​នៅ​កន្លែ​ងកើត​ហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​គេ​បាន​ឃើញ​នារី​រូប​ស្រស់​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Zoomerx​ពណ៌ ត្រួយ​ចេក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1SF- 02​41​បើកបរ​ពី​ទិស​ខាង​លិច​ទៅ​កើត​ទាំង​បញ្ច្រាស​គ្នា​ហើយ​ក៏​បាន​ឆ្លង​ផ្លូវ​ភ្លាម​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​MSX​ពណ៌​ស​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1EF​-88​76​បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន​នារី​២​នាក់​រួម​ដំណើរ​ជា​មួយ​ធ្វើ​ដំណើរ​ចេញ​ពី​មុខ​ណា​ហ្កា​វើល​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៏​ជ្រុល​បុក​ពេញ​ទំហឹង​បណ្តាល​អោយ​រង​របួស​ទាំង​​ខាង​ ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ខាង​ម៉ូតូ​Zoomer x​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ចំណែ​ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក រង​ចាំដោះ​ស្រាយ​ពេល​ក្រោយ ៕