រថយន្ត​បុក​បង្កាន់​ដៃ​ស្ពាន ក្រឡាប់​ជាប់​អ្នក​បើក​ស្លាប់​​ និង​របួស​ធ្ងន់​ស្រាល​៤​នាក់

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ២០និង​៣០​នាទី​ស្ថិត ត្រង់​ចំណុច​ស្ពាន​គ្រួស លើ​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​ភ្នំពេញ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បង្ក​ដោយ​ខ្លួន​ឯង​គឺ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​hyundai ពណ៌​ខៀវ​ស ពាក់​លេខ​ភ្នំពេញ 3A-6961​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​គៀប​ជាប់​អ្នក​បើក​បរ​ស្លាប់​ក្នុង​រថយន្ដ​គួរ​ឲ្យ​អាសូរ​​ ។

អ្នក​បើកបរ​ដែល​ស្លាប់​នៅ​ក្នុង​រថយន្ត​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ នោះ​ទេ​គឺ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង ។

ចំណែក​អ្នក​រួម​ដំណើរ​ជា​មួយ​មាន​គ្នា​៤​នាក់
ទី១-​ឈ្មោះ​សុន ធាន ភេទប្រុស អាយុ​៣៦​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​អូអូន ​ឃំុ​តាងួន ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ។
ទី២-ឈ្មោះឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃំុស្រយូវ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។
ទី៣-ឈ្មោះ សឹុម កំសាន ភេទប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​តាប្រុក ឃំុ​បារាយណ៍ ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ ។
ទី៤-ឈ្មោះ មោះ អាន ដឿយ ភេទប្រុស អាយុ​៤០​ឆ្នាំ មាន​ទី​លំ​នៅ ឃំុ​ជ្រៃ ស្រុកមោងឫស្សី ខេត្ត​បាត់​ដំបង ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើត​ហេតុ រថយន្ត​បាន​បើក​លឿន ជ្រុល​ចង្កូត ឡើង​ខឿន​ផ្លូវ​និង​បុក​បង្កាន់​ស្ពាន​តែ​ម្តង ។

ក្រោយ​កើត​ហេតុ​រថយន្ត​ប្រគល់​ទៅ​ឲ្យ ជំនាញការិយាល័យចរាចរណ៍​​ផ្លូវ​គោក​​នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដោយ​ឡែក អ្នក​​របួស​​ត្រូវ​​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯ​អ្នក​ស្លាប់​​ប្រគល់​​ទៅ​​អោយ​​ក្រុម​​គ្រួសារ​​យក​​ទៅ​ធ្វើ​​បុណ្យ​​តាម​​ប្រពៃណី ៕