នាយ ចយ ស៊ាប្រាយ (Surprise) សង្សារ ហើយ​ផ្អែមល្ហែមឡើង​កប់ (មាន​វីដេអូ)

កម្មវិធី​ខួប​កំណើត​ដ៏​សាមញ្ញ​មួយ តែ​មើល​ទៅ​មាន​ន័យ​ណាស់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​ពី​នាយ ចយ ធ្វើ​ឲ្យ​គូ​ដណ្ដឹង​ខ្លួន ដោយ​មិន​បាន​ឲ្យ​នាង​បាន​ដឹង​ខ្លួន​មុន​ទេ។ គឺ​នាយ ចយ ចង់​ឲ្យ​សង្សារ​មាន​ការ​ភ្ញាក់​ផ្អើល (Surprise)។ វា​ជា​កម្មវិធី​ដែល​ចូលរួម​ដោយ​មិត្តភក្ដិ​ជិតដិត​ប៉ុណ្ណោះ តែ​ជឿ​ថា វា​នឹង​បង្កើន​ភាព​ស្និទ្ធស្នាល​ឲ្យ​គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​អនុស្សាវរីយ៍​កាន់​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ស្រឡាញ់​គ្នា​កាន់​តែ​ច្រើន​ដែរ។

កញ្ញា​ម្ចាស់​ហ្វេសប៊ុក Kwan Dii Kwan Dii ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សង្សារ​របស់​នាយ ចយ បាន​បង្ហោះ​សារ នា​រសៀល​ថ្ងៃ​ទី ១១ ខែ​កក្កដា នេះ ក្នុង​ន័យ អរគុណ​នាយ ចយ ដែល​បាន​ធ្វើ​ខួបកំណើត​ឲ្យ​នាង ហើយ​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​ឡើង​កប់​តែ​ម្ដង។ «អរគុណ​ខ្លាំង​ណាស់​បង​សម្លាញ់ ? ? ស៊ុប្រាយ​អូន​ឡើង​កប់ ?? យំ​ក៏​យំ​មិន​ចេញ»

នាង​បាន​បន្ត​ទៀត​ថា ដំបូង​នាយ ចយ បាន​បដិសេធ​រឿង​ធ្វើ​ខួប​កំណើត​នេះ ថា​ចាំ​ធ្វើ​ថ្ងៃ​ទី ១៨ វិញ ធ្វើ​ឲ្យ​នាង​ខឹង តែ​បែរ​ជា​មក​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ទៅ​វិញ។ «បង​ប្រាប់​អូន​ថា បង​អត់​លុយ​ទេ អត់​ធ្វើ​ទេ ចាំ​ធ្វើ​ងៃ 18 យាយ​ធ្វើ​ឲ្យ​អូន​ខឹង​ទៀត ហើយ​មក​ស៊ុប​ប្រាយ​អូន​អី​ណា​ឡើង​ចឹង។ អរគុណ​ខ្លាំង​ណាស់​មនុស្ស​ល្អ​របស់​អូន I Love you my Husband?? ❤️.»

ខាង​ក្រោម​នេះ​ជា​សារ​ទាំងស្រុង ដែល​មិត្ត​ភក្ដិ​អ្នក​ទាំងពីរ​នេះ​បាន​ជូន​ពរ​គូស្នេហ៍​មួយ​គូ​នេះ៖

ជូនពរ​ថ្ងៃ​ខួប​កំណើត ឲ្យ​ប្អូន​មាន​សុខភាព​ល្អ ឲ្យ​ស្រលាញ់​គ្នា​ដល់​ចាស់ ចេះ​អត់​អោន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក បងប្អូន​ចូល​ចិត្ត​សាមញ្ញៗKwan Dii Kwan Dii Benly Joy ថា​អត់ sweet ម៉ាត់​ទៅ រំភើប​ជំនួស​តាងោល? មិន​ដែល​មាន​អ្នក​ធ្វើ​ឲ្យ​ទេ ច្រណែន​ដល់​ហើយ អ្នក​អត់​មាន​គូ​ដូច​អូន​ស្អាត​ហាម​មើល​ប្រយ័ត្ន​លើស​ជាតិ​ស្ករ