សូម Share! ប្រយ័ត្ន​ផលិតផល Skin Care អនឡាញ! កញ្ញា​ម្នាក់​នេះ​ជា​គំរូ​ស្រាប់

ផលិតផល​អនឡាញ ត្រូវ​បាន​ដាក់​លក់​ជា​ច្រើន ដោយ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ។ ក្នុង​នោះ​មាន​ផលិតផល​ខ្លះ សុទ្ធ តែ​ក៏​មាន​ផលិត​ផល​ខ្លះ​មិន​សុទ្ធ​ដែរ ហើយ​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ។ ប្រើ​ផលិតផល​មិន​ល្អ នឹង​ធ្វើ​ឲ្យ​បងប្អូន​ជួប​ការ​លំបាក ខ្លាចក្រែង​ប៉ះពាល់​ដល់​សម្រស់ ឬ​អាយុ​ជីវិត​ផង។

ជាក់​ស្ដែង កញ្ញា Kim Sekreyroth បាន​ជាវ​ផលិត​ផល Skin Care តាម​អនឡាញ​មក​ប្រើ បាន​ធ្វើ​ឲ្យ​កញ្ញា មាន​បញ្ហា អាឡែកស៊ី ស្បែក​មុខ ឡើង​រោល កន្ទួល​ក្រហម​ពេញ​មុខ ក្ដី​ក្រហាយ​មុខ រហូត​គេង​ពេទ្យ​ទៀត​ផង។ នេះ​បើ​យោង​តាម​ខ្លឹមសារ​ដែល​កញ្ញា​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ។ កញ្ញា​ជូន​ដំណឹង​ម្ចាស់​ផលិតផល​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ផលិត​ផល​របស់​ខ្លួន ឬ​មាន​ការ​បំភ្លឺ​ណា​មួយ​ចំពោះ​កញ្ញា ពុំ​នោះ​ទេ កញ្ញា​នឹង​បង្ហាញ​ឈ្មោះ ម៉ាក និង​យីហោ​ផលិតផល​ជា​សាធារណៈ។ កញ្ញា​សរសេរ​ថា «ខ្ញុំ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ថា​ខ្ញុំ​ប្រើ​របស់​មួយ​ណា​ទេ ដែល​ដល់​ថ្នាក់​ហ្នឹង តែ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ទំនួលខុសត្រូវ​ដូច​ពេល​យក​លុយ​អតិថិជន​អញ្ចឹង។ ខ្ញុំ​មិន​ស្ដាយ​ទេ​លុយ តែ​ខ្ញុំ​ស្ដាយ​ខ្លាច​ខូច​មុខ​ខ្ញុំ ចឹង​ទេ​បើ​មិន​ដោះ​ស្រាយ រឺ និយាយ​អ្វី​ទេ ខ្ញុំ​បង្ហាញ​ផលិតផល​និង​អ្នក​លក់​ឲ្យ​ហើយ ក្រដាស​ថ្ងៃ​ទិញ ប្រើ ការ​រ៉ាយរ៉ាប់ ក្នុង​សារ​ក៏​មាន​ដែរ។ ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​ដែល​មាន​រឿង​ចឹង​ៗ»

កញ្ញា​បាន​ផ្ដាំ​មិត្ត​ស្រី​ៗ​ថា មុន​សម្រេច​ចិត្ត​ផលិតផល​អ្វី​មួយ​ត្រូវ​ចេះ​ប្រយ័ត្ន​ឲ្យ​មែន​ទែន។ «សូម​ផ្ដាំ​ទៅ​មិត្ត​ស្រីៗ មុន​សម្រេច​ចិត្ត​ប្រើ​អ្វី​មួយ​ត្រូវ​ចេះ​ប្រយ័ត្ន​ឲ្យ​មែនទែន….»