ឃើញ​ម្ចាស់​គេ​ទុក​សោរ ទំនង​លួច​ជិះ​តែ​ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ

កំពុងស្ពឺ: កាល​ពី​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ២០១៧ វេលា​ម៉ោង​១១​និង​៣០​នាទី​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ធម្មតា​អរ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង បាន​ឃាត់​មុខ​សញ្ញា​លួច​ម៉ូតូ​ម្នាក់​ឈ្មោះ អ៉ីម វីរៈ ភេទ​ប្រុស អាយុ 26ឆ្នាំ នៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ បាន​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ របស់​ឈ្មោះ ខាត់ ឃឺន ​ភេទស្រី អាយុ 60​ឆ្នាំ នៅ​ភូមិ​ព្រៃ​កន្រ្ទុង​ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ម៉ាក​ហុង​ដា C125 ព័ណ៌​ខ្មៅ ស៊េរី 2015 ពាក់​ផ្លាក​លេខ កំពង់​ស្ពឺ 1G- 6989 នៅ​ពេល​ម្ចាស់​ទុក​ម៉ូតូ នៅ​ក្រោម​ផ្ទះ (ដោយ​ម្ចាស់​ទុក​សោ​ជាប់​ម៉ូតូ) ក្រោយ​ពេល​ឃាត់​ខ្លួន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី ៕