ក្មេង​ស្រី​ម្នាក់​អាយុ​១​ឆ្នាំ​ស្លាប់ និង ៤​នាក់​រង​របួស​ស្រាល

ខេត្តឧត្តរមានជយ័: ដំឡូង​មី​បាន​ប្រហា​ជីវិត​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​និង​រង​គ្រោះ​៤​នាក់​ផ្សេង​ទៀត​បាន​រង​គ្រោះ​ធ្ងន់​ស្រាល ។​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២២និង០០​​នាទី​យប់​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​អូរតាមែង ឃុំ-ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ករណី​ដែល​បណ្ដាល​អោយ​មាន​ការ​ពុល​ដំឡូង​មី​គឺ​ដោយ​តែ​ជន​រងគ្រោះ​ទាំង​នោះ​បាន​យក​ដំឡូង​មី​ទៅ​ស្ងោ​ហូប​ជុំ​គ្នា ហើយ​ដំឡូង​មី​ដែល​យក មក​ស្ងោ​ហូប​បណ្ដាល​អោយ​ពុល​នេះ​សង្ស័យ​ដាក់​ជី​គីមី​និង​បាញ់​ថ្នាំ​ជំនួយ​អោយ​ល្អ​និង​ឆាប់​ធំ​ហើយ​ទើប​បង្ករ​អោយ​មាន​សា​ធាតុ​ពុល​ពី​ព្រោះ​បើ​ដំឡូង​ដាំ​របៀប​ធម្ម​ជាតិ​គឺ​មិន​មាន​សា​ធាតុ​ពុល​ទេ​តែង​តែ​ស្ងោរ​និង​ដុត​បរិភោគ​បាន ។

ជន​រង​គ្រោះ​ដោយ​សារ​ពុល​ដំឡូង​មី​ទី:
ទី១- ឈ្មោះ លី លាង ភេទស្រី អាយុ ១ ឆ្នាំ រស់នៅភូមិខាងលើ បណ្តាលឲ្យស្លាប់
ទី២- ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ធ្ងន់ ) ។
ទី៣- ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ០៩ឆ្នាំ រស់នៅភូមិជាមួយគ្នា( ធ្ងន់ )
ទី៤- ឈ្មោះ តាន់ ស៊ាវមីុ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា( ស្រាល )
ទី៥- ឈ្មោះ ជិន ដាវុធ ភេទ ប្រុសអាយុ ១០ ខែ រស់នៅភូមិជាមួយគ្នា(ស្រាល ) ។

បច្ចប្បន្ន​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​សមត្ថកិច្ច​កោសល្យ​វិច្ចយ័​រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​រីឯ​ជន​រងគ្រោះ​ធ្ងន់​ស្រាល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ៕