បុរសម្នាក់លង់ទឹកស្លាប់ ចោលប្រពន្ធ​

ស្រុកកោះធំ :​ប្រពន្ធ​បាត់​ប្ដីពី​ផ្ទះ​យូរ​ពេក​ក៏​ដើរ​រក​ស្រាប់​តែ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​បាត់​ទៅ​ហើយ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១៩​និង​៣០​នាទី​ថ្ងៃ​ទី​០៩.​០៧.​២០១៧ នៅ​​ចំណុច អូរ​ខ្ពប ខាង​ត្បូង​ផ្លូវ​ថ្មី ស្ថិត​ក្នុង​ភូមិ ខ្ពប ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជន​រងគ្រោះ​ឈ្មោះ ជា មោគ ភេទ ប្រុស​អាយុ ៤៧ ឆ្នាំ មុខ​របរ កសិករ មាន​ទី​លំនៅ​ៗ​ភូមិ​ខ្ពប ឃុំ សំពៅ​ពូន ស្រុក កោះ​ធំ ខេត្ត​កណ្តាល ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​មុន​ពេល​កើត​ហេតុម៉ោង​ប្រមាណ​១៥​នាទី ជន​រង​គ្រោះ បាន​ជិះ​កង់​ចេញ​ពី​ផ្ទះ​ទៅ​ម្នាក់​ឯង ដាក់​មង​នៅ​ចំណុច​អូរខ្ពប ក្រោយភូមិ ខាងត្បូងផ្លូវថ្មី ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូ ស្រុកកោធំ ខេត្តកណ្តាល ពេល​ទៅបាត់​ជន​រងគ្រោះ​យូរ​មិន​ឃើញ​ត្រឡប់ មក​ផ្ទះ​វិញ បង​ប្អូន​ប្រពន្ធ និង​កូន ក៏​មាន​ការ​សង្ស័យ បាន​នាំគ្នា​ទៅ​រក​មើល បាន​ឃើញ​ខោ អាវ ជន​រង​គ្រោះ​ដាក់​ទុក​នៅ​ក្បែរ​ផ្លូវ​ក៏​នាំ​គ្នា​ដេីរ​ក តាម មាត់​អូរ​ជុំ​វិញ ហើយ​មិន​ឃេីញ​ជន​រងគ្រោះ ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​អូរ​តាម​ប្រឡាយ​មង ក៍​ប្រទះ​ឃេីញ​សព​ជនរ​ងគ្រោះ​សព​ជន​រង​គ្រោះ លង់​ទឹក​ស្លាប់​ក្នុងទឹក​​អូរ​ជម្រៅ​ទឹក​ប្រហែល​១.៣០​ម៉ែត្រ​ ពេល​នោះ​បង​ប្អូន​ក្រុម​គ្រួសារ​បាន​នាំ​សាក​សព​ជន​រងគ្រោះ​យក​មក​លំ​នៅ​ដ្ឋាន ។

បន្ទាប់​មក​បាន​រាយ​ការណ៍​ជូន ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ក្រោយ​ពី​បាន​ទទួល​ព័ត៌​មាន ផ្នែក​ជំនាញ នៃ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ បាន​ចុះ​ទៅ​ដល់កន្លែង​កើត​ហេតុ មាន​អាជ្ញា​ធរ​មូល​ដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល គ្រូ​ពេទ្យ ផ្នែក​ជំនាញ និង ក្រុម​គ្រួសារ​សព ដេីម្បី​ធ្វើ​ការពិនិត្យ​សាក​សពជន​រង​គ្រោះ ឃើញ​ថា​ជន​រង​គ្រោះ​ព៉ំ​មាន ស្លាកស្នាម​អ្វី​គួរ​កត់​សម្គាល់ ពាក់​ព័ន្ធ​ករណី​​អ្វី​​ផ្សេង​​ឡើយ គឺ​​ពិត​​ជា​​លង់​​ទឹក​ស្លាប់ ប្រាកដ​​មែន ក្រោយ​ការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាក​សព ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕