ថ្ងៃ​ចែស​នៅ​មាន​គំនរ​ សំរាម​គរ​ពេញ​ផ្លូវ​មុនី​រ៉េត​បង្អួត​ភ្ញៀវ​ទេស​ចរណ៍

រាជធានី​ភ្នំពេញ​៖​ អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​ស្ថិត​ក្នុង​ភូមិ​សាស្រ្ដ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន និង​ភូមិ​សាស្រ្ដ​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក ក្បែរ​ផ្សារ​ដើមគ​បាន​នាំ​គ្នារ​អូរ​ទាំ​រិះ​គន់​អជ្ញា​ធរ​មូល​ដ្ឋាន​ថា​អសកម្ម​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​និង​ក្រុមហ៊ុន ប្រមូល​សំរាម ស៊ិន​ទ្រី​ដើម្បី​យក​សំរាម​ចេញ​ឲ្យ​អស់​ចេញ​ពី​ដង​ផ្លូវ​មុន​ពេល​ថ្ងៃ​រះ។

គួរ​បញ្ជាក់​ថា សហការី​គេហ​ទំព័រ ដំណឹង​យប់​មិញ ថត​យក​មក​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ព្រឹក​នេះ​គឺ​ថត​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៧ ។​ បញ្ហា​នេះ​គេ​បាន​ដឹង​ថា សំរាម​កើត​ឡើង​ដោយ​សា អ្នក​លក់​ដូរ​តាម​ដង​​ផ្លូវ​នៅ​ពេល​យប់ ។
ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី និង​អជ្ញា​ធរ​មូល​ដ្ឋាន​មិន​អាច​ទំនាក់​ទំនងសំុការបំភ្លឺបានទ្បើយ ។

តែ​ទោះ​ជា​យ៉ាង​ណា​មាន​ការ​រិះ​គន់​ថា​បើ​ផ្លូវ​នេះ​ជា​ផ្លូវ​តូច​មិន​សូវ​ជា​បញ្ហា​ចោទ​អ្វី​ទេ ប៉ុន្ដែ​ដោយ​សារ​ផ្លូវ​នេះ​ជា​មហា​វីថី​ដ៏​ធំ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ធ្វើ​ដំណើរ​ឆ្លង​ការ​ឆ្ពោះ​ទៅ​កាន់​សារ​មន្ទីរ​ជើង​ឯក ហេតុ​ដូច្នេះ​ហើយ​គួរ​ណា​អជ្ញា​ធរ​មូល​ដ្ឋាន​និង​ក្រុម​ហ៊ុន​ស៊ិន ទ្រី ចេះ​មាន​ការ​ខ្មាស់​អៀន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​និង​ភ្ញៀវ​បរទេស​ផង ដោយ​សារ​ទី​តាំង​ខាង​លើ​នេះ​ជា​ចំណុច​បេះ​ដូង​រាជធានី​ភ្នំពេញ​តែ​ម្ដង ៕