ជិះ​ក្នុង​ឡាន​សុខ​ៗ​ ស្រាប់​តែ​រត់​ចុះ​ពី​លើ​ឡាន​យ៉ាង​លឿន

ខេត្ត​កណ្តាល​៖ រថយន្ដ​ធុន ត្រា មួយ​គ្រឿង​ត្រូវ​អណ្ដាត​ភ្លើង​លេប​ត្របាក​នោះ​គឺ​មក​ពី ឆ្លង​ទុយ​​យោ  ប្រេង​សាំង ទើប​បង្ក​ជា​អគ្គីភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ភ្ញាក់​ផ្អើល​ពេល​ផ្លូវ​ជាតិ​លេខ​៤ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៨​និង​១៥​នាទី​នៅ​ថ្ងៃទី​១០.​០៧.​២០១៧ នៅ​ចំណុច ផ្លូវ​ជាតិ​លេខ​៤ មុខ​ភូមិ​បែក​ចាន    ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។

ម្ចាស់​រថយន្ដ​ឈ្មោះ ឆឹម ឬទ្ធី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ផ្ទះD ៥៤ ភូមិ​ទួល​គោក សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ រថយន្ដ​ម៉ាក ធុនត្រា ពណ៌ស    ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AN-6896​ដែល​បើក​ពី​កើត​ទៅ​លិច​(ភ្នំពេញ​-ព្រះសីហនុ​)​មក​ដល់​ចំណុច​ខាង​លើ​ក៏​ឆេះ​ផ្នែក​ខាង​ក្រោយ​រថយន្ត ។

កម្លាំង​អធិការ​ដ្ឋាន​និង​ប៉ុស្តិ៍​៣៥​នាក់​រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​ចំនួន​២គ្រឿង ​ប្រើប្រាស់ ទឹក​អស់ ៤​រថយន្ត​ទើប​រលត់​ទៅ​វិញ តែ​រថយន្ដ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង ៕