ជិះ​ម៉ូតូ​ទៅ​បុក​គូទ​ឡាន​គេ រង​របួស​ធ្ងន់

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​ឌ្រីម​សង់​ សេ​១២៥​ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មិន​ចាំ​ម៉ាក។
ហេតុ​ការណ៍​នេះ​កើត​ឡើ​នៅ​វេលា​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី ៩ កក្កដា ២០១៧ ចំណុច​មុខ​ណា​ហ្គា​វើល ស្ថិត​ក្នុង សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន ។ បុរស​រង​គ្រោះ​ខាង​លើ​ជិះ​ម៉ូតូ​សង់​០១៦​ពាក់​ស្លាក​លេខព្រះវិហារ 1B-3454 ។

បើ​តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ​បាន​ឲ​ដឹង​ថា មុន​ពេល​រថយន្ត​និង​បុរស​រង​គ្រោះ​ធ្វើ​ដំណើរ​ស្រប​គ្នា​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​កើត​ហេតុ រថយន្ត​បាន​បន្ថយ​ល្បឿន បណ្តាល​អោយ​ម៉ូតូ​បុក​ពី​ក្រោយ​ពេញ​ទំហឹង ដួល​បោក​ក្បាល​ពេញ​ទំហឹង ឈាម​ហូរ​យ៉ាង​ខ្លាំង។

ក្រោយ​កើត​ហេតុ រថយន្ត​បាន​បន្ត​ដំណើរ​ទៅ ចំណែក​ជន​រងគ្រោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការណ៍ហៅ​រថយន្ត​សាមុយ​មន្ទីរ​ពេទ្យ​កាល់​មែត ដឹក​ទៅ​សង្គ្រោះ ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ៕