ជីវិត​មនុស្ស​ម្នាក់​មិន​ស្មើ​គោ​មួយ​ក្បាល( កញ្ញា​ពិន ពិន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​បាន​សំណង់​1500ដុល្លារ )

យោង​តាម​គណនី​ហ្វេស​​ប៊ុក ឈ្មោះ Phëā Phëā ដែល​បាន​បញ្ជាក់​ថា ជា​មីង របស់ តារា សន សុគន្ធារី ហៅ​Pìń​Pìn​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៏ ជា​មួយ​និង​ឡាន​ដឹក​ប្រេង លើ​តារា សន សុគន្ធារី ហៅ Pìń Pìn កាល​ពី​ថ្ងៃ​២៩.​០៦.​១៧ ដែល​ធ្វើ​អោយ Pin Pin គាត់​បាត់​បង់​ជីវិត បាន​បង្ហោះ​សារ និង​រូប​ភាព កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៧ ដោយ​រៀប​រាប់​ពី​ភាព​អយុត្តិធម៌​មួយ ក្នុង​ខ្លឹម​សារ​នោះ​ថា៖

ថ្ងៃ​នេះ​ខ្ញុំ​មាន​រឿង​ខ្លះ​ចង់​អោយ​បង​ប្អូន​ក្នុង​FB ជួយ​ពី​ចារណា​រឿង​គ្រោះ​ចរាចរណ៍​ទៅលើ​តារា សន សុគន្ធារី ហៅ Pìń Pìn ដែល​គ្រោះ​ថ្នាក់​កាល​ពី​ថ្ងៃ​២៩.​០៦.​១៧ ..ដែល​ធ្វើ​អោយ Pin Pin គាត់​បាត់​បង់​ជីវិត ហើយ​នៅ​ថ្ងៃទី​7.7.17 ក្រុម​ហ៊ុន​សាំង​មួយ​នោះ​បាន​ហៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចូល​ដោះ​ស្រាយ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​អោយ​សំណង​ត្រឹម​តែ 1500$ តែ​ប៉ុណ្ណោះ ខ្ញុំ​តើ​ជីវីត​មនុស្ស​ម្នាក់​មាន​តម្លៃ​តែ​ប៉ុន​នឹង​ទេ​មែន Ok​លូវ​ខ្ញុំ​អោយ​អ្នក​5000​$​ខ្ញុំ​យក​ក្បាល​អ្នក​រឺ​ក្រុម​គ្រួសារ​អ្នក​យក​មក​អោយ​ឡាន​កិន​វិញ​តែ​អ្នក​មាន​អារម្មណ៍​ម៉េច មិន​ដឹង​យាយ​មេចអោយ សំពួក អា​ឈាម​ខ្មៅ ពួកអា​ខួរឆ្កែ​.ពួក​ហែង​មិន​សំ​កើត​ជា​មនុស្ស​ទេ ចេះ​ហា​មាត់​ទៅ​កើត​ជីវិត​មនុស្ស​ម្នាក់​ត្រឹម 1500$ ទេវតា​មាន​ភ្នែក​ហែង​គង់​តែ​ទទួល​យក​កម្ម​ពារ​មួយ​នេះ​ទេ​ពួក​អា​ខួរ​ឆ្កែ។ Help share អោយ​ពួក​អា​ខួរ​ឆ្កែ​ក្រុម​ហ៊ុន​វា​បាន​ឃើញ​ផង ។

ជីវិត​មនុស្ស​មួយ​ទាំង​មូល ហា​មាត់​មក​អោយ​ថ្លៃ​ត្រឹម1500$ សួរ​ថា​បើ​រឿង​នឹង​កើត​ឡើង​លើ​ក្រុម​គ្រួសារ បង​ប្អូន​សាច់​ញាតិ​អ្នក​ឯង​វិញ​គិត​យ៉ាង​ម៉េច​វិញ​ទៅ ចាត់​ទុក​ជីវិត​គេ​ប្រៀប​ដូច​សត្វ គិត​ថា​ស្លាប់​ទៅ​ថ្ងៃ​នឹង​ហើយ​ស្អែក​អាច​រស់​ឡើង​វិញ រឺ? បើគិតថាបុកមនុស្សស្លាប់ហើយសងត្រឹម1500$នឹងអាចរួចខ្លួន ចឹងខ្ញុំសូមអោយអ្នកឯង2000$វិញហើយសូមបុក បងប្អូនរឺកូនអ្នកវិញបានអត់? អ្នកឯងចេះខ្លាចបាត់បង់បងប្អូនអ្នកឯង ចុះម៉េចអ្នកឯងមិនគិតពីក្រុមគ្រួសារគេវិញខ្លះទៅ ។

អោយ​តម្លៃ​ជីវិត​គេ​ត្រឹម​1500$ ហើយ​ហា​មាត់​មក​អោយ​ទៅ​ប្តឹងដល់​ណា​ក៏​ទៅ​ប្តឹង​ទៅ យ៉ាង​ម៉េច​​ជីវិត​ក្មួយ​ស្រី​ខ្ញុំ​មិន​មែន​ជា​ជីវិត​មនុស្ស​ទេ​រឺ ទើប​អ្នក​ឯង​ហា​មាត់​និយាយ​មក​គ្មាន​យក​ខួរ​ក្បាល​អ្នក​ឯង​គិត​អី​បន្តិច​ចឹង អាង​មាន​ខ្នង​ធំ​ចាំ​ជួយ​ពី​ក្រោយ​មែន នេះ​រឺ​ច្បាប់​ស្រុក​ខ្មែរ គ្មាន​គិត​ពី​ជីវិត​គេ​អី​បន្តិច​ចឹង ។

ទោះ​គ្រួសារ​ខ្ញុំ​ក្រ​មែន​តែ​ក៏​មិន​ឃ្លាន​លុយ​អ្នក​ឯង​ប៉ុណ្ណឹង​ដែល សូម​អោយ​ដឹង​ផង ទៅ​ពួក​អ្នក​អាង​ខ្នងជួយ​share​ រក​យុត្តិធម៌​អោយ​ស្រី​ពីន​ផង ក្មួយ​ស្រី​ខ្ញុំ​ស្អាត​ខ្លាំង​ណាស់ ហើយ​ក៏​គួរ​អោយ​ស្រលាញ់​ដែល​ បំណង​ប្រាថ្នា​របស់​ក្មួយ​ខ្ញុំ​គឺ​ចង់​ធ្វើ​ជា​តារា​សំដែង​ម្នាក់ ​មិន​ថា​គ្រួសារ​ប្រឆាំង​យ៉ាង​ណា​ក៏នៅ​តែទៅ​សំដែង ប៉ុន្តែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​មិន​ទាន់​សម​បំណង​ផង ហេតុ​អ្វី​បានជា​ក្មួយ​ទៅ​ចោល​ក្រុម​គ្រួសារ​ទាំង​បែប​នេះ​ទៅ​វិញ៕