ខឹង​បបួល​ប្រពន្ធ​ទៅ​លេង​ស្រុក​មិន​បាន ព្រឹក​ឡើង​ប្រពន្ធ​យំ​ស្ដាយ​ក្រោយ

ភ្នំពេញៈ ប្ដី​ប្រពន្ធ​មួយ​គូរ​បាន​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ពេល​ល្ងាច​លុះ​ព្រឹក​ឡើង​បុរស​ជា​ប្ដី​បាន​ឡើង​ចង​ក​ស្លាប់​ខ្លួន​នៅ​លើ​ឡៅ​តឿ​ផ្ទះ​ជួល​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជិត​បន្ទប់​គ្នា ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៩​ខែ​កក្កដា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាង​ក្រោយ សួន​ឧស្សាហ៍​កម្ម​កា​ណា​ឌី​យ៉ា​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​មាន​ឈ្មោះ ម៉ឺន ស្លាត​ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើត​ហេតុ មាន​ស្រុក​កំណើត​ភូម​ជ័រ​ដុំ ឃុំ ក្រាំង​ស្បូវ ស្រុក ឈូក ខេត្ដ​កំពត ។

យោង​តាម​សម្ដី​ស្រ្ដី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​៨​ពេល​ល្ងាច​បុរស​ជា​ប្ដី​បាន​បបួល​ប្រពន្ធ​ទៅ​លេង​ស្រុក​កំណើត​តែ​ប្រពន្ធ​បាន​និយាយ​ថា យប់​ហើយ​ចាំ​ព្រឹក​ស្អែក​ចាំ​ទៅ​លេង ពេល​នោះ​ក៏​មាន​ការ​ទាស់​សម្ដី​គ្នា​បន្តិច​បន្តួច​ប្ដី​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ស្រាប់​តែ​មួយ​សន្ទះ​ក្រោយ​មក​ស្ដ្រី​ជា​ប្រពន្ធ​បាន​ឃើញ​ប្ដី​មក​វិញ ប្ដី​បាន​ដើរ​ទៅ​វិញ ស្រា​បៀ​មក​ផឹក​ហើយ​ប្រពន្ធ​បាន​ហាម​ថា កុំ​ឲ្យ​ផឹក តែ​ប្ដី​មិន​ស្ដាប់ លុះ​ពេល​ផឹក​រួច​ប្ដី​បាន​ឡើង​ដេក​លើ​ឡៅ​តឿ ចំណែក​ប្រពន្ធ​ដេក​នៅ​បន្ទប់​ក្រោម ស្រាប់​តែ​ព្រឹក​ឡើង​ប្រពន្ធ​បាន​ឡើង​ទៅ​មើល​ប្ដី​ឃើញ​ប្ដី​ចង​ក​ស្លាប់​បាត់​ទៅ​ហើយ ភ្លាមៗ​នោះ​ស្ដី្រ​ជា​ប្រពន្ធ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​និង​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ផ្នែក​កោសល្យ​វិច័យ​ចុះ​មក​ពិនិត្យ​លើ​សាក​សព​យើង​ល្អិត​ល្អន់ ក្រោយ​ពេល​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាក​សព​បុរស​ខាង​នេះ​ពិត​ជា​បាន​ចង​ក​ស្លាប់​ខ្លួន​ពិត​ប្រាកដ​មែ​ន​គ្មាន​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើង​ បច្ចុប្បន្ន​សាក​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕