លោក​តា វិចទ័រ និង​កូន​ស្រី វ៉ាន់ នីឡា ចេញ​វី​ដេ​អូ ធ្វើកា​រ​សុំទោស​ជា​សាធារណៈ​(មាន​វីដេ​អូ​)

យោង​តាម​គណនី​ហ្វេស​ប៊ុក នាយ​គ្រួច បាន Live video ដោយ​បាន​សរសេរថា៖ ​លោក​តាវិចទ័រ​ និង​កញ្ញា​វ៉ាន់​នី​ឡា ព្រម​ទាំង​ក្រុម​កំប្លែង​ទាំង​អស់ សូម​ធ្វើការ​សុំទោស​ជា​សាធារណៈ “រឿង​កញ្ញា​វ៉ាន់​នី​ឡា មាន​កំហុស​អចេតនា ជាន់​ទង់​ជាតិ​ខ្មែរ ពេល​លេង​កំប្លែង​ក្នុង​កម្ម​វិធី​ប្រដាល់​ពាន​រង្វាន់​គោ​ជល់​ថ្ងៃ​ទី​05​/03​/2016​​នៅ​CNC”
ក្នុង​នាម​ខ្ញុំ​ប្រធាន​ផលិត​ករ​របស់​CTN ខ្ញុំ​បាទ​សុំ​ធ្វើ​ការ​សុំ​ទោស​ចំពោះ​បង​ប្អូន​នូវ​កំហុស​ដោយ​អចេតនា​ជាន់​ទង់​ជាតិ របស់​កូន​ស្រី​វ៉ាន់ នី​ឡា ក្នុង​ពេល​សំ​ដែង លើ​សង្វៀន​ប្រដាល់​ពាន​រង្វាន់​គោ​ជល់ កាល​ពី​ថ្ងៃ​ទី​០​៥​.០៣.​ឆ្នាំ​២០១៦។

នាង​ខ្ញុំ​វ៉ាន់ នីឡា សូម​អភ័យ​ទោស​កំហុស​ដោយ​អចេតនា​របស់​នាង​ខ្ញុំ​ក្នុង​ពេល​សម្ដែង សុំទោស​ចំពោះ​កំហុស​ខុស​ឆ្គង សូម​ពុក​ម៉ែ​បង​ប្អូន​មេត្តា​អនុ​គ្រោះ វា​ពិត​ជា​ជៀស​មិន​ផុត​ពី​មនុស្ស​យើង​ម្នាក់​ៗ​នូវ​កំហុស​ខុស​ឆ្គង​ទាំង​ឡាយ តែ​បើ​យើង​ចេះ​ទទួល​កំហុស វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​ជា​មេរៀន​នៅ​ថ្ងៃ​ក្រោយ កុំ​ឲ្យ​កើត​មាន​រឿង​ដ​ដែល​ៗ​ទៀត ។

សូម​ទស្ស​នាវី​ដេ​អូ​ការ​សុំ​ទោស​របស់​លោក​តា​វិច​ទ័រ និង​ក្រុម​កំប្លែង CBS ខាង​ក្រោម​នេះ

បញ្ជាក់​ផង​ដែរ​ អតីត​អ្នក​និពន្ធ​នៅ​ផលិត​កម្មសាន់​ដេ​មួយ​រូប​គឺ លោក​សាន សេក​សុខុម បាន​ប្រតិកម្ម​ជា​មួយ​​និង​ក្រុម​កំប្លែង​លោកតា វ៉ិចទ័រ​ដោយ​កញ្ញា​នី​ឡា ត្រូវ​បាន​អ្នក​និពន្ធ​រូប​នោះ​រិះ​គន់​តាម​សាច់​រឿង​នៃ​វី​ដេ​អូ​ថា​(សិល្បៈ​កំប្លែង​ខ្មែរ​គឺ​បែប​នេះ​ឬ ? 07/7/2017
7 ចំណុច ដែល​បញ្ជាក់ថា​ នីឡា​កូន​ស្រី​លោក​តាវិចទ័រ​មិន​ឲ្យ​តម្លៃ​ទង់​ជាតិ​ខ្មែរ​ហើយ​ការ​បក​ស្រាយ​ខាង​ក្រោម​អាច​ឲ្យ​បង​ប្អូន​មិត្តៗ​យល់​និង​ជួយ​បញ្ចេញ​យោបល់​បន្ថែម​ផង ។

1-នីឡា​បាន​កាន់​ដង​ទង់​ជាតិ​ដែល​ភ្ជាប់​ជា​មួយ​នឹង​ទង់​ដើរ​ចូល​មក​ក្នុង​សៃវៀន (តិច​ថា​កាន់​ដំបង​ចង​ក្រ​ណាត់ ស អី​ទៅ)

2-​ស្រប​ពេល​នាយ​ក្រួច​លូន​ចូល សៃ​វៀន​នី​ឡា​បាន​យក​ចុង​ដង​ទង់​ជាតិ​ដែល​ភ្ជាប់​ជា​មួយ​ទង់​ជាតិ​ខ្មែរ​បុក​រុក​រុញ​គូទ​នាយ​ក្រួច​ដើម្បី​បង្កើត​រូប​ភាព​កំប្លែង​ទាំង​ដែល​មាន​ទង់​ជាតិ​ខ្មែរ​បក់​រវិចៗ​(អ្នក​នៅ​ជុំ​វិញ​មិន​ហ៊ាន​ហាម​ទេ​ព្រោះ​គិត​ថា​ទង់​ជាតិ​ដែល​ចង​ភ្ជាប់​នោះ​ជា​ក្រណាត់​ជូត​រនាប​ទេ​ដឹង )
3-បន្ទាប់​ពី​បុក​រុក​គូទ​នាយ​ក្រូច​រួច​នី​ឡា បាន​កាន់​ទង់​ជាតិ​ចូល​សៃ​វៀន​យ៉ាង​មាន​របៀប​រៀប​រយ​(ព្រោះ​ពេល​នោះ​នាង​ដឹង​ហើយ​ថា គឺ​ជា​ទង់​ជាតិ​ខ្មែរ​)

4-កាន់​បាន​មួយ​ភ្លែត​នាង​ក៏​ទម្លាក់​ទង់​ជាតិ​ខ្មែរ​ចោល​នៅ​នឹង​មុខ​អ្នក​រាល់​គ្នា​ផ្ទាល់​នឹង​ផ្ទៃ​សៃ​វៀន​ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ក៏​ព្រោះ​តែ​ទង់​ជាតិ​ខ្មែរ​មួយ​នេះ​មិន​មាន​តម្លៃ​ហ្នឹង​ណា​រួច​ក៏​លេង​ចុះ​លេង​ឡើង​ភ្លេច​ខ្លួន​ដើរ​ជាន់​ដូច​ក្រណាត់​ជូត​ជើង​យ៉ាង​រំ​ភើយ ។

5 ជាន់​បាន​ជាន់​ទៅ ស្រួល​ជើង​ដែរ​តើ ហើយ​ក៏​គ្មាន​ឃើញ​នរណា​ហ៊ាន​ស្រែក​ហាម ទោះ កា​មេរ៉ា​មេន បី​បួន​នាក់​កំពុង​ថត​ឃើញ​ក៏​មិន​ហ៊ាន​ស្រែក​ប្រាប់ ( ព្រោះ​នាង​ជា​កូន​មេ​នោះ​អី)

6-បន្ទាប់​ពី​បណ្តោយ​ឲ្យ​កូន​មេ​ជាន់​ទង់​ជាតិ​ខ្មែរ​អស់​ចិត្ត​ហើយ ក៏​ឃើញ​មាន​ក្រុម​ការងារ​ម្នាក់​ដើរ​ចូល​មក​រើស​យក​ក្រណាត់​មួយ​ផ្ទាំង​នោះ​ដែល​មាន​ពណ៌​ក្រហម ខៀវ ស និង​រូប​ប្រសាទ​អង្គរ​វត្ត​នៅ​ចំ​កណ្តាល​ដើរ​ចេញ​ទៅ

7 មាន​អី​កើត​ឡើង? ធម្មតា​ៗ​មែន​ទេ ? រួច​ក៏​យក​ទៅ​ទុក​ទៅ​ចប់មិន​ស្គាល់​ទង់​ជាតិ​ខ្មែរ​ទេ​អី បាន​នាំ​គ្នា​យក​មក​លេង​ចឹង? កំហុស​អចេតនា?

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​ម្នាក់​ដែរ​សូម​ឲ្យ​ប្អូន​ស្រី​នី​ឡា ឬ​អ្នក​ដឹក​នាំ​កម្ម​វិធី​មួយ​នេះ​ចេញ​មុខ​បក​ស្រាយ​កំហុស​ឆ្គង​មួយ​នេះ បើ​អាច​សូម​ជួយ​សុំទោស​ព្រលឹង​បុព្វបុរស​និង​បង​ប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស​ជា​សាធារណៈ​ផង។ ខ្ញុំ​នឹងរ​ង់​ចាំ​តាម​ដាន​ការ​បក​ស្រាយ​របស់​ក្រុម​តារា​កំប្លែង​ក្រុម​នេះ ជា​ពិសេស​លោក វិចទ័រ តែ​ម្តង ៕