សរសេរ​លិខិត មួយ​ច្បាប់​រួច ​ចង​ក​សម្លាប់​ខ្លួន

ក្រុងតាខ្មៅ៖ បុរស​ម្នាក់​មិន​ដឹង​ថា​មាន​វិបត្ដិ​អ្វី​ទេ​បាន​សម្រេច​ចិត្ដ​ធ្វើ​ឃាត​ក​យក​ខ្សែ​គោ​ចង​ក​ខ្លួន​ឯង​បណ្ដាល​ឲ្យ​ស្លាប់​ហើយ​នៅ​ក្បែរ​និង​កន្លែង​កើត​ហេតុ​គេ​បាន​ឃើញ​នូវ​លិខិត​បណ្ដាំ​មួយ​ច្បាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីថ្ងៃ​ទី​០៨.​០៧.​២០១៧​វេលា​ម៉ោង​០៦​ព្រឹក​នៅ​ចំណុច​រោង​ចាំ​គោ​របស់​ឈ្មោះ​សុក ចំណាប់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់​១​សង្កាត់​កំពង់​សំណាញ់​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ យូរ វិច្ឆ័យ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្រុក​កំណើត​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួល​គោគ រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​ស្នាក់​នៅ​ភូមិ​សង្កាត់ កើត​ហេតុ​ខាង​លើ។ នៅ​កន្លែង​កើត​ហេតុ​មាន​ឃើញ​សម្ភារ:
១.ខ្សែគោ លីឡុងពណ៌ខ្មៅ ចំនួន១ខ្សែប្រវែង០,៩៧សម
២.សៀវភៅសរសេរបណ្តាំ១ក្បាល
៣.ស្បែកជើងផ្ទាត់ពណ៌ស ១គូ
៤.ធុង​ស្ពេ​ត្រូ​ពណ៌​ស​១​បាន​ធ្វេី​សកម្មភាព​យក​ខ្សែ​គោ នី​ឡុង​ពណ៌​ខ្មៅ ចង​ក​និង​ធ្នឹម​រោង​គោ មុខ​របរ កម្មករ​ចិញ្ចឹម​គោ ។

យោង​តាម​ដំណើរ​រឿង​ហេតុ​ថ្ងៃ​ទី​០៧​.០៧.​២០១៧​វេលា​ម៉ោង​១៤.​០០​នាទី​ជន​រងគ្រោះ​បាន​ទិញ​ស្រា​បៀរ​កម្ពុជា​១០​កំប៉ុង​មក​អង្គុយ​ផឹក​រហូត​ដល់​ព្រលប់ ហេីយ​បាន​អង្គុយ​សរសេរ​អក្សរ រហូត​ដល់​យប់​ លុះ​ព្រឹក​ឡេីង​វេលា​ម៉ោង​ប្រហែល​០៦.​០០​នាទី​ថ្ងៃ​ទី​០៨​.០៧​.២០​១៧ ស្រាប់​តែ​កម្មករ​​ធ្វេី​ការចាំ​គោ​ដូ​ចគ្នា ប្រទះ​ឃេីញ​ជន​រងគ្រោះ​បាន​ចងក​ស្លាប់​បាត់​ទៅ​ហេីយ នៅ​ជាប់​និង​សាក​សព​មាន​សៀវភៅ​សរសេរ​បណ្តាំ​ចុង​ក្រោយ​១​ក្បាល​ថា​ “ថ្ងៃ​នេះ​ខ្ញុំ​បាន​សំរេច​ចិត្ត​ថា​និង​ចាក​ចេញ​ពី​លោក​នេះ​ហើយ​សុំ​ផ្តាំ​ទៅ​កាន់​អ្នក​មាន​គុណ​និង​បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ដែល​មាន​ប្រវត្តិ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​សម្រាប់​អ្នក​មាន​គុណ​ទាំង​២​គឺ អ៊ុំ​ប្រុស​និង អ៊ុំស្រី សូម​អភ័យ​ទោស​ដល់​ក្មួយ​ម្នាក់​នេះ​ផង”។

ក្រោយ​ពី​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​ជំនាញ​នគរបាល​បច្ចេក​ទេស​​វិទ្យា​សាស្រ្ត​និង​មាន​ការ​ចូល​រួម​ដោយ​លោក​វិជ្ជ​បណ្ឌិត​ជា​អន​ប្រធាន​មន្ទី​ពេទ្យ​ជ័យ​ជំនះ​បាន​ពិនិត្យ​ឃើញ​ថា​សាក​សព​ពិត​ជា​ស្លាប់​ដោយ​សារ​ចង ក ពិត​ប្រាក​ដ​មែន បច្ចុប្បន្ន​សាក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ៕