បុរស​ម្នាក់​ក្លាយ​ជា​មនុស្ស​ពិការ​អស់​មួយ​ជីវិត​ដោយ​រថយន្ដ​កុង​តឺន័រ(មានវីដេអូ)

ភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ពិតជា​សា​ហាវ​ណាស់​បណ្ដាយ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​មនុស្ស​ពិការ​អស់​មួយ​ជីវិត​ដោយ​សារ​រថយន្ដ​កុង​តឺន័រ​បុក​ពី​ក្រោយ ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​៧ ខែ កក្កដា​ឆ្នាំ​២០១៧​នៅ​មុខ​បន្ទាយ​”ង”​៧០​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ព្រិន​ខាង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


ជន​រងគ្រោះ​មិន​បាន​អត្ដ​សញ្ញាណ​ទេ​ភេទ​ប្រុស ប្រហែល​​អាយុ​៤០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក ណៃ ហត​ ជិះ​តែ​ម្នាក់​ឯង ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ណៃ​ហត ពណ៌​ខ្មៅ ដែល​ពាក់​ស្លាក​លេខ នគរ​បាល 1.​1225​ បើក​បរ​ពីរ​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​មាន​រថយន្ដ​កុង​តឺន័រ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​វ៉ា​ជែង​ជា​មួយ​រថយន្ដ​មួយ​គ្រឿង​ទៀត​មិន​​ចាំម៉ាក​ដូច​គ្នា ពេល​វ៉ា​ជែង​បាន​ចូល​មក​ផ្លូវ​ម្ខាង​ក៏​បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​បាក់​ជើង​ខាង​ឆ្វេង​ខ្ទេច​តែ​ម្ដង ភ្លាម​ៗ នោះ​​រថយន្ដ​បាន​បើក​រថយន្ដ​គេច​ខ្លួន​បាន​ដោយ​សមត្ថកិច្ច​តាម​ចាប់​មិន​បាន ដោយ​ឡែក​ជន​​រង​គ្រោះ​​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​ហៅ​ពេទ្យ​លោក សង្ឃ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើត​ហេតុ​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មក​ធ្វើ​ការ​វាស់​វែង​និង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ចោម​ចៅ ដើម្បី​ឲ្យ​ម្ចាស់​យក​ឯក​សារ​មក​យក​ម៉ូតូ​ទៅ​វិញ ចំណែក​រថយន្ដ​បង្ក​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ តែ​ចាប់​មិន​បាន ទេ​ដោយ​រថយន្ដ​បើក​រត់​បាន
ដោយ​សុវត្ថិភាព ៕



សូមទស្សនាវីដេអូ