បុរស​ម្នាក់​ទៅ​ឆក់​ត្រី​ត្រូវ​ឆ្លង​ចរន្ដ​ឆក់​ស្លាប់​ខ្លួន​ឯង

ស្រុក​ពញាឮ​៖ បុរស​ម្នាក់​បាន​ចេញ​ទៅ​ឆក់​ត្រី​នៅ​ក្នុង​ទឹក​ស្រែ​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​តែ​ជា​អកុសល​ត្រូវ​ឆក់​ស្លាប់​​ខ្លួន​ឯង ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃទី​០៧.​០៧.​២០១៧​វេលា​ម៉ោង​៩.៣០​នាទី​នៅ​ចំណុច​វា​ស្រែ​ប្រាំង​ទំនប់​ឱម៉ាល់​ភូមិ​បឹង​ក្តុល​ឃុំ​កពង់អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

ជន​រងគ្រោះ​ឈ្មោះ កឹម យ៉ុង ភេទប្រុស អាយុ ៣៤​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ.ខេត្ត​កណ្តាល ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៧​ព្រឹក​ជន​រងគ្រោះ​បាន​ចេញ​ទៅ​ឆក់​ត្រី​នៅ​ចំណុច​កើត​ហេតុ​ជា​មួយ​ឪពុក​ក្មេក​ដោយ​ឆក់​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា លុះ​មក​ដល់​ម៉ោង​កើត​ហេតុ​ឪពុក​ក្មេក​ក៏​បាន​ដើរ​រក​ជន​រងគ្រោះ​ជា​កូន​ប្រសារ ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​លុះ​ដើរ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ ដេក​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ ផ្កាប់​មុខ ដោយ​មាន​ឧបករណ៍ ឆក់​ត្រី​នៅ​ជាប់​ហ្នឹង​ខ្លួន ឃើញ​ដូច្នេះ​ឪពុក​ក្មេក​ជន​រង​គ្រោះ​បានហៅ​បង​ប្អូន​ទៅ​លើក​សព​ជន​រង​គ្រោះ​យក​មក​ផ្ទះ ហើយ​រាយ​ការ​មក​ប៉ុស្តិ៍​ភ្លាម ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​បច្ចេក​ទេស​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញា​ធរ​និង​មន្ត្រី​ជំនាញ​ចូល​រួម​បាន​ពិនិត្យ​សព ការ​សន្និ​ដ្ឋាន ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយ ឆ្លង​ចរន្ត​ឧបករណ៍ ឆក់​ត្រី​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ពិត​ប្រាក​ដ មែន​ពិនិត្យ​រួច​រាល់​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕