ព្រោះ​តែ​ទូរ​សព្ទ​មួយគ្រឿង​​ក៏​ត្រូវ​ជាប់​គុក

ភ្នំពេញ : យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូរសព្ទ​របស់​គេ​ទុក​ក្នុង​ម៉ូតូ​តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ជិះ​ម៉ូតូ​ដេញ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ដែល ហេតុ​ការណ៍​នេះ​កើត​ឡើង កាល​ពី​វេលា​ម៉ោង ២និង៤០នាទី​​រសៀល​​ថ្ងៃ​ទី៦ខែ​កក្កដា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្រោយ​សាលា​រៀន​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ ថន រ័ត្នថា អាយុ​១៧ ឆ្នាំ​ស្នាក់​នៅ​ពោធិ៍​ចិន​តុន ។
យោង​តាម​ការ​ឆ្លើយ​សារ​ភាព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កុប​ពី មី​នី ដែល​ពាក់​ស្លាក​​លេខ​ភ្នំពេញ​​1CU-0258​ ដោយ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​និង​កន្លែង​លក់​កាហ្វេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មាន​ទូរសព្ទ​ម៉ាក SAMSUNG​ ពេល​នោះ​ជន​សង្ស័យ​បាន​ធ្វើ​ជា​ចូល​ទិញ​កាហ្វេ តែ​ពេល​នោះ​ជន​រងគ្រោះ​ភ្លេច​ខ្លួន​ជន​សង្ស័យ​បាន លូក​យក​ទូរសព្ទ​ក្នុង​ម៉ូតូ​រួច​ជិះ​គេច​ខ្លួន ភ្លាម​ៗ​នោះ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​រហូត​តាម​ទាន់​នៅ​ជិត​តារាង​បាល់​នៅ​ទួល​ទំពូង ទើប​ចាប់​បាន​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​មក​សាក​សួរ​ ។
បច្ចប្បន្ន​ជន​សង្ស័យ​កំពុង​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​សារ ម្ចាស់​របស់​ដាក់​ពាក្យ​បណ្ដឹង ឲ្យ​ធ្វើ​តាម​ច្បាប់ ៕