បង្គារ​​២០​​កេស​ សង្ស័យ​​មាន​​ជាតិ​​គីមី​ដែល​នាំ​ចូល​ពី​វៀត​ណាម​

កំពត ៖ នា​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​០០​នាទី ដោយ​បាន​ការ​ណែ​នាំ​ពី ឯកឧត្តម ចាន់ ចេស្តារ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​នគរ​បាល​ខេត្ត ។ លោក​ប្រធាន​ការិយាល័យ​សេដ្ឋ​កិច្ច បាន​ធ្វើ​ការ​ឃាត់​រថយន្ត​ដែល​សង្ស័យ​នាំ​ចូល​បង្គារ​ដែល​ខូច​គុណ​ភាព​ពី​ប្រទេស​វៀត​ណាម​ចំនួន ១០​កេស និង​សង្ស័យ​ថា ផ្ទុក​នូវ​សារ​ធាតុ​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​។ បង្គារ​ទាំង​អស់​នេះ​និង​ត្រូវ​នាំ​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​សហការ​ជា​មួយ​កាំកុង​ត្រូល​ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត ៕