ឃួង ស្រេង បញ្ជាឲ្យម្ចាស់រថយន្តដឹកដីសុំ ច្បាប់ជាថ្មី

ការ​ដាក់​ចេញ​នូវ​បទបញ្ជា​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​លោក ឃួ​ង ស្រេង​ដឹកនាំ​ប្រជុំ​លើក​ដំបូង​ចាប់តាំងពី​ចូល​កាន់​តំណែង​កាលពី​ស​ប្តា​ហ៍​មុន ។

បើ​តាម​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ការ​ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ដី​ចូល​ក្រុង​ទាំងអស់ ត្រូវ​សុំ​ច្បាប់​ជា​ថ្មី ហើយ​ត្រូវ​ពិនិត្យ​មើល​តម្រាយ​ផ្លូវ​ឡើង​វិញ ដើម្បី​ចៀសវាង​ការ​បើកបរ​ខុស​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​សាធារណៈ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​កិច្ចប្រជុំ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​បញ្ហា​គ្រឿងញៀន ចរាចរណ៍ សណ្តាប់ធ្នាប់ និង​បញ្ហា​ក្លឹ​ប​បៀរហ្គាឌិន លោក ឃួ​ង ស្រេង​ក៏​បាន​ស្នើ​ដល់​គណៈ​បញ្ជាការ ឯកភាព​គ្រប់​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ បន្ត​ពង្រឹង​ការ​រងារ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ តាម​មូលដ្ឋាន​ឡើង​វិញ​ផង​ដែរ ។

រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​បទបញ្ជា​និង​ការ​ណែនាំ​របស់​លោក​ចៅហ្វាយ​ក្រុងភ្នំពេញ​ថ្មី​រូប​នេះ​មាន​ប្រ​សិ​ទ្ឋ​ភាព​កម្រិត​ណា ហើយ​បញ្ហា​ខាងលើ​នេះ​អាច​កាត់​បន្ថយ​ឬ​ទប់ស្កាត់​ទាំងស្រុង​បាន​ដែរ​ឬក៍​យ៉ាងណា ?​