Updeta: ស្ដេច​ឆក់ ត្រូវ​សមត្ថកិច្ច​ចាប់​រាប់​ភ្លេច​ហើយ តែ​មិន​កែ​ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​បាន​សម្រេច​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​បាន​តែ​សំណាង​ល្អ​ប្រជា​ពលរដ្ឋ​អត់​ស្វាគ​មន៍ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥​ខែ​កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ទាំង​២​មាន​ឈ្មោះ ទី១.ម៉េង ហុង ភេទ ប្រុស អាយុ ២៤ឆ្នាំ ទី២.មាន​ឈ្មោះ ចាន់ សុខ ហៅ ពៅម៉ាប់ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទាំង​២​នាក់​នេះ​មាន​ទី​លំ​នៅ​និង​មុខ​របរ​មិន​ពិត​ប្រាកដ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​NEX​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ។ ចំណែក​ជន​រងគ្រោះ​ជា​ជន​ជាតិ​ចិន​មា​នឈ្មោះ ចាង វ៉ៃ​អុី ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខ​របរ​បុគ្គលិក​ក្រុម​ហ៊ុន​កន្លែង​ស្នាក់​នៅ​សណ្ឋា​គារ​A​នី​កូ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

បើ​តាម​ប្រភព​ពត៌មាន​ពី​ជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ដោយ​មុន​កើត​គាត់​កំពុង​ជិះ​ម៉ូតូ​ឌុប​តាម​ផ្លូវ​សុធា​រស់​កាន់​ទូរស័ព្ទ​ដៃ​និយាយ​ខណៈ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ក៏​ស្រាប់​តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ជន​ជាតិ​ចិន​បាន​សម្រេច ​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​កម្លាំង​ព្រហ្ម​ទណ្ឌ​៧​មករា​ដែល​តាម​ពី​ក្រោយ​ជន​សង្ស័យ​ស្រាប់​នោះ​បាន​ដេញ​តាម​ពី​ក្រោយ​ធ្វើ​អោយ​ក្រុម​ជន​សង្ស័យ​ភ័យ​ដួល​ម៉ូតូ​ក៏​ត្រូវ​កម្លាំង​ព្រហ្ម​ទណ្ឌ​៧មករា​ចាប់​បាន​ទាំង​២​នាក់​តែ​មង្ត​ ។

ក្រោយ​ពេល​ធ្វើការ​ឃាត់​ខ្លួន​បាន​សមត្ថកិច្ច​ខណ្ឌ​ចំការមន​បាន​ប្រគល់​ជន​សង្ស័យ​ឲ្យ​ទៅ​ខណ្ឌ៧​មករា​ដែល​ជា​ម្ចាស់​ករណី​ជន​សង្ស័យ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា បញ្ជូន​ខ្លួន​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន ដើម្បី​កសាង​សំណុំ​រឿង​បន្ដ​នីតិ​វិធី ៕