លោក ចោរ​លួច​គាស់​ផ្ទះ​គេ ត្រូវ​ប្រជា​ពល​រដ្ឋ​លេង​មួយ​ចាស់​ដៃ

ភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដេញ​តាម​ចាប់​បាន​ហើយ​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​និង​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ បន្ទាប់​ពីរ​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​លួច​ចូល​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​បាន​សម្រេច​ ហេតុ​ការ​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ខែ​ កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​​មាន​ឈ្មោះ​ ជា​ បុរី​ ភេទ​ប្រុស​ អាយុ​​២៥​ឆ្នាំ​ មុខ​របរ​ បុគ្គលិក​ នៅ​ក្លឹប​​កំសាន្ត​ ប្លូ​ឡាញ​ ។ ចំណែក​ជន​សង្ស័យ​ មានឈ្មោះ​ ចន្ដា​ វុទ្ធ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ដល់​ស្នាក់​នៅ​ផ្ទះ​ជួល​​ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​រូប​គេ​ចេញ​មក​ពី​ធ្វើ​ការ​មក​ដល់​ផ្ទះ​ឃើញ​ទ្វារ​បន្ទ​ប់​បើក​ស្រាប់​ក្រឡេក​ទៅ​ឃើញ​ជន​សង្ស័យ​ចំនួន​៣​នាក់​មាន​យួ​ស្បោង​ខោ​អាវ​ពេល​នោះ​ខ្លួន​ស្រែក​ឆោ​ឡោ​ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​អ្នក​នៅ​ក្បែ​ខាង​នាំ​គ្នា​រត់​ដេញ​ចាប់​បាន​ម្នាក់​រួច​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​និង​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ ចំណែក​បក្ខ​ពួក​របស់​គេ​ចំនួន​២​នាក់​ទៀត​បាន​យក​ស្បោង​ខោ​អាវ​ជន​រងគ្រោះ​រត់​ឡើង​ជិះ​ម៉ូតូ​គ្នា​គេ​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​នាំ​ជន​សង្ស័យ​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​និង​ឲ្យ​ជន​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ ៕