ប្រជា​ពលរដ្ឋ​នាំ​គ្នា​និយាយ “ពេល​ណា​អស់​កម្ម”

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធុញទ្រាន់​និង​នឿយណាយ​នឹង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន ខណៈ​បញ្ហា​ការ​ស្ទះចរាចរណ៍​នេះ មើលទៅ​សកម្មភាព​និង​ការ​ខិតខំ​របស់​អាជ្ញាធរ​ពាក់​ព័​ន្ឋ​នឹង​ជំនាញ​បច្ចេកទេស​ហាក់​នៅ​មាន​កម្រិត និង​សកម្មភាព​ខ្លះ ខ្វះ​ការ​ទទួលខុសត្រូវ​នោះ​ថែម​ទៀត ។
បើ​និយាយ​ពី​ការ​កកស្ទះ​នៅ​តាម​ផ្លូវ​មួយ​ចំនួន ស្ទើរតែ​កើតឡើង​មិន​ថា​រៀងរាល់ថ្ងៃ​នោះ​ទេ គឺ​រៀង​រាល់​ម៉ោង​តែ​ម្តង ។

ជាក់ស្តែង​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ចំណុច​រង្វង់​មូល​ចោម ឆ្ពោះ​មក​មុខ​ផ្សារ​ជម្ពូ​វ័ន​និង​ផ្លូវ​ខ្វែង​ចំណុច​ភ្លើងស្តុប​បត់​ចូល​ទំនប់​កប់​ស្រូវ គឺ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​រអ៊ូរទាំ​រាល់ថ្ងៃ អំពី​ការ​កកស្ទះ​ចរាចរណ៍​ដោយសារ​តែ​កត្តារួម​ផ្សំ​ជា​ច្រើនដូច​ជា​ការ​មិន​គៅ​រ​ព​ច្បាប់​ចរាចរណ៍ កត្តា​ផ្លូវ​តូច​ចង្អៀត ការ​យក​ចំណី​និង​ផ្លូវ​លក់ដូរ ពិសេស​រថយន្ត​ប្រភេទ​យី​ឌុ​ប និង​កុងតឺន័រ​បាន​បើក​ឆ្លងកាត់​នៅ​ម៉ោង​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ធ្វើ​ផ្លូវ ដាក់​លូ ខ្សែកាប​នានា នៅ​តែ​បន្តសកម្មភាព​គ្មាន​ឈប់ បើ​មួយ​ធ្វើ​រួច មួយទៀត​មក​ជីក ពេល​មួយ​កប់​រួចរាល់ មួយទៀត​មក​ជីក​បន្តកន្ទុយ​គ្នា ធ្វើ​ឲ្យ​ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ អ្នកមាន​លុយ​និង​អំណាច​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​រៀងរាល់ថ្ងៃ​លាន់មាត់​ថា​«​ពេល​ណា​អស់កម្ម​»៕