យក​ម៉ូតូ​ទៅ​ប៉ះ​ដូច យក​ម៉ូតូ​ទៅ​ដុត​ចោល

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​រោង​ចក្រ​កាត់​ដេរ QMI ស្ថិត​នៅ​ក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ អគ្គីភ័យ​មួយ​​បាន​​ឆាប​​ឆេះ​​ទី​តាំង ប៉ះ​​កង់​​ម៉ូតូ​​និង​​លក់​​ប្រេង​​សាំង​​មួយ​​កន្លែង យ៉ាង​សន្ធោ​សន្ធៅ​បង្ក ឲ្យមានការភ្ញាក់ផ្អើល ។

ដែល​បង្ក​ឡើង​ដោយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញា​ណ​ម្នាក់​បាន​អូស​ម៉ូតូ​ម៉ាក គុបជ្រុង១ គ្រឿង​ទៅ​ឲ្យ​ជាង​ប៉ះ​កង់​ឲ្យ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​ខាង​លើ​នោះ បាន​ជក់​បារី​នៅ​ក្បែរ​ដប​សាំង ទើប​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ឡើង​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​ជាង​ប៉ះ​កង់​ម៉ូតូ​រូប​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ​នោះ​ឡើយ គាត់​មិន​បាន​រង​របួស​នោះ​ឡើយ ហើយ​ទី​តាំង​រក​ស៊ី​របស់​គាត់ ត្រូវ​បាន​ភ្លើង​ឆេះ​បំផ្លាញ​ទាំង​ស្រុង រួម​ជា​មួយ ម៉ូតូ​ម៉ាក​គុប​ជ្រុង​១​គ្រឿង ដែល​ជា​របស់​ជន​បង្ក​ហេតុ ,ធុង​ខ្យល់ ដែល​ជា​ស្នប់​សម្រាប់​សប់​កង់ ម៉ូតូ​១​គ្រឿង, រទេះ​សម្រាប់​អូស​សម្ភារៈ​១​គ្រឿង,​សាំង​ជា​ច្រើន​ដប​,រួម​ទាំង​រាន សម្រាប់​ដាក់​ដប​សាំង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ដោយ​ឡែក​បុរស​ម្ចាស់​ម៉ូតូ បង្ក​ឲ្យ​ហេតុក៏​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ដែរ​និង​បាន​គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពេល​កំពុង​មាន ការ​ភ្ញាក់​ផ្អើល​កើត​ឡើង​កើត​ឡើង​នោះ។

ភ្លាមៗ​នោះ ប្រជា​ពល​រដ្ឋ​បាន នាំ​គ្នា​យក បំពង់​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ទើប​រលត់​ទៅ​វិញ ៕