សុំ​យោបល់​ម្នាក់​១​មក​បង​ប្អូន​អ្នក​មើល​ហ្វេសប៊ុក​អើយ

ភ្នំពេញ:​ រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​តៗ​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​(face​book)​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​គោរ​ព​ច្បាប់​ចររាចរណ៍​ឬ​អ្នក​មិន​​គោរព​នោះ​ភាគ​ច្រើន​ជា​មនុស្ស​ធន់​ណា​ខ្លះ? ហើយ​សព្វ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា​សមត្ថកិច្ច​ពិសេស​បង​ប្អូន​ក្មួយៗ​ប៉ូលិស​ចរាចរណ៍​គឺ​បើ​ឃើញ​ឡាន​៥៧០​នោះ​មិន​សូវ​ហ៊ាន​ឃាត់​ទេ​ព្រោះ​សុទ្ធ​តែ​មនុស្ស​លំដាប់​VIP ។​ អុញ​បើ​តែ​យ៉ាង​នេះ​ឯ​ណា​ទៅ​ដែល​ហៅ​ថា ភាព​ស្មើរ​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់ ។
ទោះ​ជា​យ៉ាង​ណា​អង្គ​ភាព​គេ​ហ​ទំព័រ ដំណឹង​យប់​មិញ មិន​ហ៊ាន​បញ្ចេញ់​ទស្សនះ​អ្វី​វែង​ឆ្ងាយ​ទេ​គា្រន់​តែ​បង្កើត​ជា​សំណួរ​ទៅ​បង​ប្អូន​ប្រិយ៍មិត្ត​ជួយ​ឲ្យ​យោបល់​ផង​ទាន​។ ម្យ៉ាង​ទៀត​អង្គ​ភាព​យើង​ខ្ញុំ​ក៏​សុំ​កោត​សរសើរ​ដល់​អ្នក​លេង​ហ្វេស​ប៊ុក​ដែល​បាន​ថត​រូប​ដ៏​ស្រស់​ត្រដែត​បង្ហោះ​ចែក​គ្នា​មើល ។ ​ម្ចាស់​រថយន្ត​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​​បាន​ឡើយ ៕