ទុស្សេ​ខ្សែ​ភ្លើង​បង្ក​ជា​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​អស់​១​ខ្នង

ស្រុក​កៀន​ស្វាយ​៖​កាល​ពី​នៅ​ម៉ោង​១៦:​០០​នាទី​ថ្ងៃ​ទី​០៣.០៧.​២០​១៧​ នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​១​ខ្នង​ទាំង​ស្រុង​​​តែ​ម្ដង ។

ម្ចាស់​ផ្ទះ​មាន​ឈ្មោះ ផង់ រ៉ាមុន្នី ភេទ ប្រុស​អាយុ​២៩ ឆ្នាំ​(ខ្មែរ)​មុខ​របរ​កសិករ​មាន​ប្រពន្ធ​ឈ្មោះ សុខ ស្រីស្រស់ អាយុ​២៧​ឆ្នាំ​(ខ្មែរ)​មាន​ទី​លំ​នៅ ភូមិ​ឃុំ​កើត​ហេតុ​ផ្ទះ​ធ្វើ​អំពី​ឈើ ដំបូលប្រក់​ស័ង្ក​សី ជញ្ចាំង​ស័ង្ក​សី មាន​ទំហំ ២.៣០គុណ​០៣​ម៉ែត្រ មាន​កំពស់​ពី​ដី​១​ម៉ែត្រ មូល​ហេតុ​ដែល​ឆេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គីសនី សម្ភារៈ​ខូច​ខាត​ក្នុងផ្ទះ​ទាំង​ស្រុង​ឆេះ​រោ ឆេះ​ពូក​ដេក​អស់​ចំនួន​០១​និង​សម្លៀក​បំពាក់​មួយ​ចំនួន ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​ខាង​លើ​ខណះ​ម្ចាស់​ផ្ទះ​មិន​នៅ​ផ្ទះ​ខាង​លើ បាន​ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​តែ​ម្តង តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​ខាង​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​វេលា បាន​១៥​នាទី​ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដីឥដ្ឋ​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​នឹង​ពិនិត្យ​ជាក់​ស្តែង ៕