ប្រកាស​តែង​តាំង​ចៅ​សង្កាត់​ទាំង​៧​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ

រាជធានី​ភ្នំពេញ៖បក្ខ​ភាព​ចៅ​សង្កាត់​ថ្មី​នៃ​អាណាត្ដិ​ទី​៤​ចំនួន​៧​សង្កាត់​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពល​ភាព ចូល​កាន់​តំណែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​កក្កដា​ឆ្នាំ​២០១៧ ក្រោម​អធិបតី​ភាព​គណៈ​អភិបាល​ខណ្ឌ​មាន​ជ័យ ។ ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​ទី​ស្នាក់​ការ​សង្កាត់​ទាំង​៧​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​តាម​សង្កាត់​នី​មួយ​ៗ​ផង​ដែរ ។
គួរ​បញ្ជាក់​ថា ចៅ​សង្កាត់​ទាំង​៧​នៃ​ចំណុះ​ឲ្យ​រដ្ឋ​បាល​ខណ្ឌ មា​ន​ជ័យ គឺ សុទ្ធ​សឹង​ជា​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​សឹង​តែ​ទាំង​អស់​ដោយ​សារ​ពួក​គាត់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត ឲ្យ​ធ្វើ​ជា​ចៅ​សង្កាត់ ។​ ក្នុង​នោះ​ដែរ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​គឺ​លោក ឌឿក ឆាន ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២គឺ គឹម ថាយ មុនី និង ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣គឺ ឈ្មោះ សាំង ស៊ីណា ។ ដោយ​ឡែក ចៅ​សង្កាត់​បឹង​ទំពុន​ទី​១ លោក សូរ ស៊ីមគោ  និង​ចៅ​សង្កាត់​បឹង​ទំពុន​ទី​២​គឺ លោក ជា យ៉ាម៉ន ​រីឯ ចៅ​សង្កាត់​ចាក់​អង្រែ​លើ គឺលោក ស្រី ញៀន ដោយ​ឡែក​ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ឈ្មោះ ផល ស៊ីថុន ។
ក្នុង​ពិធី​ប្រកាស​សុពល​ភាព ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង​៧​ខាង​លើ​នេះ លោក​ចៅ​សង្កាត់​ថ្មី​ទាំង​អស់​បាន​ផ្ដាច់​ញ្ញា​ចិត្ដ​ខិត​ខំ​បម្រើ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ឲ្យ​បាន​ល្អ តាម​តម្រូវ​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ ។ ជា​មួយ​គ្នា​នោះ​ដែរ ម្ចាស់​ឆ្នោត​ទាំង​អស់​ក៏​កំពុង​ទន្ទឹម​រង់​ចាំ​មើល​លិទ្ធ​ផល ដឹក​នាំ​របស់​ចៅ​សង្កាត់​ថ្មី​ទាំង​អស់​នោះ តើ​ដូច​ការ​សន្យា​ដែរ​ឬ​អត់?  
•រូបចៅសង្កាត់ពាក់អាវធំពណ៌ខ្មៅចៅសង្កាត់ស្ទឹងមានជ័យ១

•រូប​ចៅ​សង្កាត់​លើដៃជាចៅសង្កាត់ស្ទឹងមានជ័យ២

•រូបចៅសង្កាត់កណ្តាលពាក់អាវសក្រវ៉ាត់កនិងពាក់វ៉ែនតាចៅសង្កាត់ស្ទឹងមានជ័យ៣

•រូបចៅសង្កាត់ពាក់អាវសចៅសង្កាត់ចាក់អង្រែក្រោម
•រូបចៅសង្កាត់ឈរកណ្តាលពាក់អាវសក្រវ៉ាត់កគឺសង្កាត់បឹងទំពុន១

•រូបចៅសង្កាត់ពាក់អាវធំពណ៌ខ្មៅចៅសង្កាត់បឹងទំពុន២