ដើរ​ប្រាប់​ក្មេង​ថា ” យប់់​នេះ​អញ​ងាប់​ហេីយ”

ស្រុក​មុខ​កំពូល​: កាល​ពី​ថ្ងៃ​ទី​០២.​០៧.​២០​១៧​វេលា​ម៉ោង​០៦.​០០​នាទី​ចំណុច​ភូមិ​ឡអិត ឃំុព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បុរស​ម្នាក់​និយាយ​ពាក្យ​ចម្លែក​ដាក់​ក្មេង​ពេញ​ភូមិ​ហើយ​ក្មេង​មិន​ជឿ​លុះ​ព្រឹក​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​តែ​ម្ដង ។

ជន​រងគ្រោះ ឈ្មោះ អៀង ឡីម ភេទ​ប្រុស អាយុ ២០ឆ្នាំ នៅ​ភូមិ​ឡអិត ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល មុខ​របរ មិន ពិត​ប្រាកដ ។

យោង​តាម​សាក្សី​នៅ​ល្ងាច​ថ្ងៃ​ទី​០១.​០៧.​២០​១៧ ជន​រងគ្រោះ​បាន​ដេីរ​ប្រាប់​ក្មេង​ៗ​ក្នុង​ភូមិ​ថា យប់់​នេះ​អញ​ងាប់​ហេីយ​រហូត​ដល់​យប់​ជ្រៅ ទេីប​ចូល​ផ្ទះ បន្ទាប់​មក​នៅ​ម៉ោង​១:​៣០​នាទី ជន​រងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​បាត់​រហូត​ដល់​ម៉ោង​៦:​០០​នាទី ស្រាប់​តែ​ឈ្មោះ ហឿន សុជាតិ ហៅ​ប៑ូក​ភេទ ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ឡអិត​ ឃុំព្រែកដំបង បាន​មក​ប្រាប់​អ្នក​ជិត​ខាង​ផ្ទះ​ជន​រងគ្រោះ​ថា ឈ្មោះ​អៀង ឡីម បាន​ចង​ក​សំលាប់​ខ្លួន នៅ​មាត់​ទន្លេ ក្នុង​ដី​ឡូ​ឈ្មោះ ហេង អីុម ។ ពេល​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កេីត​ហេតុ​ឃេីញ​បង​ប្អូន​ជន​រងគ្រោះ​និង​អ្នក​ជិត​ខាង​បាន​យក​សព​ជន​រងគ្រោះ​មក​ផ្ទះ ។

នៅ​ថ្ងៃ​ដ​ដែល​វេលា​ម៉ោង​០​៨​:៣០​នាទី កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​និង​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​ធ្វើ​ការ​ពិនិត្យ​សាក​សព​ឃើញ​ថា:​ស្នាម​ជាំ​ខ្មៅ​លេី​រង្វង់​ក រាង​អក្ស U . មាន​វត្ថុ​រាវ​ស​ស្អិត ជាប់​ចុងប្រដាប់​ភេទ .មាន​លា​មក​លិច​ជាប់​និង​រន្ទ​គូទ ក្រៅ​​ពី​ស្លាក​ស្នាម​ខាង​លើ​ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទៀត​ឡើយ​។ ការ​សន្និ​ដ្ឋាន​ជន​រងគ្រោះ ពិត​ជា​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត ចង​ក​សម្លាប់​ខ្លួន​ពិត​ប្រាក​ដ​មែន សាក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ៕