ចំណំ​មុខ​ទុក​យូរ​ហើយ​ លេច​មុខ​មក​ភ្លាម​ចាប់​ស្វាគមន៍​ម៉ា​ចាស់​ដៃ​ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច

ភ្នំពេញ៖​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់​ដែល​គេ​សង្ស័យ​ថា​ ធ្លាប់​លួច​ផ្លែ​ឈើ​និង​លួច​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​លើក​ ត្រូវ​បាន​ក្រុម​អាជីវក​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ចាប់​ស្វា​គមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ហេតុ​ការណ៍​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​និង​១០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​ ០៣​ខែ​កក្ដដា​ ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ម៉ៅ​សេ​ទុង​ ផ្លូវ​​ចូល​ផ្សារ​នាគ​មាស​ ស្ថិត​ក្នុង​សង្កាត់​ផ្សា​ដើម​ គ​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

យោង​តាម​សម្ដី​ក្រុម​អាជីវករ​បាន​អោយ​ដឹង​ថា​ កន្លង​មក​ពួក​គាត់​​និង​អ្នក​មក​ដើរ​ទិញ​ឥ​វ៉ាន់​តែង​តែ​បាត់​របោះ​របរ​ជា​ញឹកញាប់​តែ​មិន​ដែល​ ចាប់​​បាន​នោះ​ទេ ទើប​តែ​ថ្ងៃ​កើត​​ហេតុ​នេះ​ បាន​ឃើញ​មុខ​ក្រុម​ជន​សង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​គ្រឿង​មក​បំណង​លួច​ទៀត​តែ​ត្រូវ​ក្រុម​អាជីវក​ចាប់​បាន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​រួច​ស្វាគ​ម​ន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ ។​ចំណែក​២​នាក់​ទៀត​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​ក៏​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​ ។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​កន្លែង​ហេតុ​ហើយ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍ នគរ​បាល​ផ្សារ​ដើម​ គ​ ដើម្ប​សាក​សួរ​បន្ត​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕