លោក Miller Snap ថ្លែងពី​ កាតព្វកិច្ច​ពលរដ្ឋ​ និងការទទួលបានមកវិញ

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Miller Snap បាន​បង្ហោះ​សារក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១៧ ​ដែល​មាន​ខ្លឹម​សារ​ទាំងស្រុង​យ៉ាងដូច្នេះ​ថា៖

កាតព្វកិច្ច​បង់​ពន្ធ​របស់​ពលរដ្ឋ​ !

១-​ បង់ពន្ធ​លើ​ចំណូល​
២-​ ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ
៣-​ បង់ពន្ធ​ទិញ​អ្វី​មួយ​ និង​ញុំ​អី VAT
៤-​ បង់​ពន្ធ​លើ​ផ្ទះ​ និង​ដី​
៥-​ បង់ពន្ធ​លើ​សេវា​ហិរញ្ញវត្ថុ​

ទាំង​នេះ​គឺ​ជា​កាតព្វកិច្ច​ពលរដ្ឋ​ត្រូវ​តែ​បង់​ និង​គោរព​តាម​ បើ​មិន​ចឹង ​(អញ្ចឹង) ទេ​ គឺ​ពិន័យ​ តើ​មែន​ទេ? ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​រីករាយ​ណាស់​ក្នុង​ការ​ចូលរួម​ និង​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ។

តើ​អ្វី​ទៅ​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​មក​វិញ​បន្ទាប់​ពី​បំពេញ​កាតព្វកិច្ច?​ ហើយ​តើ​គួរ​អនុវត្ត​នៅ​ពេល​ណា​ល្អ?​ ការ​អនុវត្ត​គោលការណ៍​ប្រមូលពន្ធ​គឺ​ជា​រឿង​ត្រឹមត្រូវ។​ រិតតែ​ត្រឹម​ត្រូវ​ទៀត​នោះ​ គឺ​ធ្វើ​យ៉ាង​ណាឲ្យ​ GDP​ ឡើង​សិន។

-​ GDP ប្រជាពលរដ្ឋ​មិនទាន់​ល្អ​គ្រប់គ្រាន់​សម្រាប់​ការ​បង់​ពន្ធ​ទេ​ (​ការអនុវត្ត​ការ​បង់​ពន្ធ​មួយ​ចំនួន​ មិន​គួរ​ធ្វើ​នៅ​ពេល​នេះ​)​។

– តើ​សេវា​សាធារណៈ​របស់​រដ្ឋ​ពិត​ជា​ល្អ​គ្រប់គ្រាន់​និង​អាច​ទទួល​យក​បាន​ហើយ​នៅ​ពេល​នេះ​? ជា​ពិសេស​ វិស័យ​សុខាភិបាល​ មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​វិធានការ​ណាមួយ ដើម្បី​កែ​ទម្រង់ ឬ​ព្យាបាលពេទ្យ​មិន​ល្អ

-​ ឲ្យ​ពលរដ្ឋ​បង់​ពន្ធ​ ដើម្បី​យក​ទៅ​បើក​ប្រាក់ខែ​ជូន​មន្រ្តី​រាជការ​ គ្រូបង្រៀន​ ប៉ូលីស​ និង​មន្រ្តី​សុីវិល។ល។​ ខ្ញុំ​ជា​ពលរដ្ឋ​មិន​ជំទាស់​ទេ​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ សំនួរ​សួរ​ថា​ តើ​គាត់​ពិត​ជា​បម្រើ​ពលរដ្ឋរបស់​ខ្លួន​អស់​ពី​ចិត្ត​ឬ​នៅ?​ ក្រម​សីលធម៌​ក្នុង​ការ​និយាយ​ និង​ធ្វើការល្អ​ឬ​នៅ?​ តើ​ប្រាដក​ទេ ដែល​គាត់​បម្រើ​ពលរដ្ឋ?​ តើ​គាត់​មាន​ដឹងទេ​ថា​ គាត់​បើក​ប្រាក់​ខែ​ពី​រាស្រ្ត​ខែ្មរ?​ មិនមែន​ពី​ក្រុម​ណា​មួយ​ឡើយ។

-​ ការ​កសាង​ផ្សេងៗ ក៏​ខ្ញុំ​មិន​ជំទាស់​ដែរ​ តែ​បើ​តាម​ខ្ញុំ​សង្កេត​មក​វិញឃើញ​​ថា​ សុទ្ធតែ​កម្ចី​បរទេស​ និង​ជំនួយ​ ទោះ​វា​មិន​ទាំងអស់​ ក៏មាន​ភាគ​រយ​ច្រើន​ និង​ការ​កសាង​មួយ​ចំនួន​ដាក់​ឈ្មោះ​បុគ្គល​ទេ​ ចឹងមិន​មាន​ន័យ​ថា​ចាយ​លុយ​ពលរដ្ឋ​ដែរ​ តើ​មែន​ទេ?

-​ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ទិញ​ផ្ទះ​ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា​ គាត់​ជាប់ដោយ​សេវា​កម្ចី​ទេ​ ចឹង​អ្នក​ដែល​ជាប់​កម្ចី​ ណា​មួយ​ត្រូវ​បង់​រំលោះ​ (ដែល​បច្ចុប្បន្ន​អត្រា​ការ​ប្រាក់​នៅ​ខ្ពស់​នៅឡើយ​)​ ណា​ GDP នៅ​មាន​កម្រិត​ មិន​ទាន់​ស្មើ​ការ​ចំណាយ​ទូទៅ​ និង​ប្រព័ន្ធ​ការងារ​ស្រុកយើង​មិន​ល្អ​ លើស​ប្រទេស​ជិត​ខាង​ផង​។ ដូច​ពេល​នេះ​ចឹង​ ពី​មុន​ការកាត់​ប្លង់​ផ្ទះ​ ឬ​ដី​ លឿន​ ហើយ​តម្លៃ​ក៏​ទទួល​យក​បាន​ ពីរ​ទៅ​បី​ថ្ងៃ​រួច​ តែ​នៅ​ពេល​នេះ​​វិញ​ គឺ​ពីរ​ខែ​ជាង​ ហើយ​ចំណាយ​ថ្លៃ​ជាង​មុន​ឆ្ងាយណាស់​ តើ​នេះ​ជា​ការ​ជួយ​ ឬ​ដាក់​បន្ទុក​បន្ថែម?

៚៚​បញ្ជាក់​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ រីករាយ​ណាស់​ក្នុង​ការបំពេញ​កាតព្វកិច្ច​ជូន​រដ្ឋ​ តែ​សង្ឃឹម​ថា​ អ្វី​ដែល​ចំណាយ​ទៅ​ ក៏សង្ឃឹម​ថា​បាន​អ្វី​មក​វិញ​ មិន​ថា​សម្រាប់​ខ្លួនឯង​ និង​សង្គម​ជាតិ​រួម​ ប៉ុន្តែ​យើងនឹង​​បារម្មណ៍​ចំពោះ​ការ​ចំណាយ​របស់​យើង។

បងប្អូន​អាច​បព្ចេាញ​មតិ​បាន​ដោយ​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​ ។

អរគុណ​ ពី​អ្នក​ថត​រូប​ ????????

សូម​បញ្ជាក់​ថា​លោក Miller Snap ជា​អ្នក​ថត​រូប​អាជីព​ម្នាក់ និង​ជា​គ្រូ​បង្រៀន​ថត​រូប​ផង។​

រូថត​ដែល​ជា​ស្នាដៃ​របស់​លោក Miller

រូប​ថត​សកម្មភាព​លោក​បង្រៀន​និង​ចែក​រំលែក​បទ​ពិសោធន៍​ដល់​សិស្ស​រៀន​ថត​រូប