Updeta: ស្រវឹង​ស្រា​ច្រឡំ​ឡេីង​លេី​ផ្ទះ​ប្រជា​ពល​រដ្ឋ រអិល​ជេីង​ធ្លាក់​ពី​លេី​ជាន់​ទី​មួយ

ភ្នំពេញ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ច្រឡំ​ឡេីង​លេី​ផ្ទះ​ប្រជា​ពលរដ្ឋ រអិល​ជេីង​ធ្លាក់​ពី​លេី​ជាន់​ទី​មួយ បណ្ដាល​អោយ​សន្លប់​ស្ដូក​ស្ដឹង​នៅ​កន្លែង​កេីត​ហេតុ ។ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង ២ និង ០០​នាទី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ជន​រងគ្រោះ​មាន​ឈ្មោះ វ៉ាន់ ឌិន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​មាន​មុខ​របរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កេីត​ហេតុ​ខាង​លេី ហេីយ​មាន​ស្រុក​កំណេីត​នៅ​ខេត្ត​ព្រៃ​វែង។

បេី​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កេីត​ហេតុ​គេ​ឃេីញ​មាន​បុរស ៣ នាក់​ដែល​មាន​សភាព​ស្រវឹង​ស្រា​ជោគ​ជាំ​បាន​ដេីរ​តាម​ក្រោយ ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ ស្រាប់​តែ​ខណៈ​នោះ​បុរស​ម្នាក់​ដែល​បាន​ធ្លាក់​ពី​លេី​ផ្ទះ​នោះ​បាន​ឡេីង​តាម​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ ហេីយ​ឡេីង​ដល់​ជាន់​ទី ១ ភ្លាម​ៗ​នោះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ស្រែក​ថា កុំ​ឡេីង​ៗ ស្រាប់​តែ​បុរស​ខាង​លេី​នៅ​តែ​ឆ្លង​ទៅ​ផ្ទះ​មួយ​ទៀត តែ​ត្រូវ​បាន​ជាប់​ខោ​អាវ​ជា​មួយ​របង​សំណាញ់​លួស ហេីយ​ខ្លួន​បាន​ទាញ​កន្ដ្រាក់​ក៏​បាន​រអិល​ជេីង​ធ្លាក់​មក​ក្រោម បណ្ដាល​អោយ​សន្លប់​ស្ដូក​ស្ដឹង​នៅ​កន្លែង​តែ​ម្ដង ។

ក្រោយ​ពេល​កេីត​ហេតុ​ខាង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កេី​ត​ហេតុ បាន​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដេីម្បី​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ ៕