កម្ពុជា​ប្រើ​មុនគេ​ស្លាក​លេខ​ QR CODE ទប់ស្កាត់​រថយន្ត​អត់​ពន្ធ​ និង​ល្មើសច្បាប់​ចរាចរណ៍

ភ្នំពេញ ៖ លោក​ ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​អោយ​ដឹង នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៧ ថា ស្លាក​លេខ​រថយន្ត​ជំនាន់​ថ្មី​នេះ​បាន​បន្ថែម​បារ​កូដ (QR Code) ដើម្បី​គ្រប់គ្រង​ទិន្នន័យ​រថយន្ត​ទាំងអស់ ដូចនេះ​អ្នក​ប្រើប្រាស់​យានយន្ត​ទាំងអស់ មិន​អាច​ក្លែងបន្លំ​ពណ៌​រថយន្ត រឺ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន ទៅ​បំពាក់​រថយន្ត​ផ្សេង​ទៀត​បាន​ឡើយ ពោល​គឺ​ទប់ស្កាត់​អ្នក​ប្រើប្រាស់​ស្លាក​លេខ​សេះ​ហោះ (​ក្លែងក្លាយ​)​ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​អោយ​ដឹង​ថា នា​ពេល​ខាង​មុខ​នេះ​ស្លាក​លេខ​យានយន្ត​ទាំងអស់​នឹង​មាន​ភ្ជាប់ QR Code ដើម្បី​ងាយស្រួល​ស្វែងរក​ម្ចាស់​យានយន្ត ។ ស្លាក​លេខ​រថយន្ត​បារ​កូដ​ជំនាន់​ថ្មី​នេះ វា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​ទិន្នន័យ​រថយន្ត​ទាំងអស់ ដោយ​ប៉ូ​លី​ស​ចរាចរណ៍ ដោយ​តម្រូវ​អោយ​ប្រើប្រាស់ App លើ​ទូរស័ព្ទ​ដៃ​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត ដូច្នេះ​ហើយ​ចំពោះ​រថយន្ត​អត់​ពន្ធ និងរថយន្ត​ល្មើសច្បាប់​ចរាចរណ៍ទាំង​ឡាយ​ មិន​អាច​គេច​ផុត​ពី​ការ​ឃាត់ខ្លួន​ឡើយ តាម​រយៈ QR Code នេះ ៕ ប្រភព Angrut