សមត្ថកិច្ច​ឃាត់​ខ្លួន​ប្រុស​ស្រី​១៥​នាក់​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​ជ្រក​ក្រោម​​ស្លាក ក្លឹប​ម៉ា​ស្សា

ភ្នំពេញ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នឹង​កាពារ​អនិតិ​ជន​នៃ​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ករណី​សហការ​បង្រ្កាប​ ទី​តាំង​ពាក់​ព័ន្ធ​ការ​​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​ជ្រក​ក្រោម​ផ្លាក​ ម៉ាស្សា នៅ​ក្នុង​មូល​ដ្ឋាន​សង្កាត់​បឹង​កក់​ទី​១ ​ទួល​គោក​នៅ​ថ្ងៃ​ទី​០១ ​ខែ​កក្កដា ឆ្នាំ​២០១៧ ​វេលា​ម៉ោង ២១​និង​២០​នា​ទី ។​

កំលាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក បាន​សហការ​ជា​មួយ​កំលាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ មនុស្ស ​និង​ការពារ​អនិតិ​ជន ​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ដឹក​​នាំ​ផ្ទាល់​ពៅ​លោក​ គុជ គីម​ឡុង ​ព្រះ​រាជ​អាជ្ញា​រង​ នៃ​អយ្យ​ការ​អម​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​អំពើ​សញ្ចារ​កម្ម ជ្រក​ក្រោម​ផ្លាក​ម៉ាស្សា​ ឡុង​ឈាន​គឺ​ហ្វូត ម៉ាស្សា ​ដែល​មាន ​ទី​តាំង​នៅ​ផ្ទះ​លេខ​១០​ ផ្លូវ​លេខ​៣១៥ ​ក្រុម​ទី​៣០ ​ភូមិ ៨​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។​

ជា​លទ្ធ​នៃ​ការ​បង្រ្កាប​នេះ ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៥ នាក់ ៖
– ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរ ០៦ខ្មែរ , ជន​ជាតិ ចិន ចំនួន​០២​នាក់ និង​ជន​ជាតិ​វៀត​ណាម ចំនួន ០២ នាក់ ។
– ប្រុស​ចំនួន ០៥នាក់ , ជន​ជាតិ​ចិន ០៤នាក់ ( ថៅ​កែ ០១នាក់ ,ភ្ញៀវ ០៣នាក់ ) ជនជាតិខ្មែរ ០១​នាក់ ជា​កម្ម​ករ​បោក​កន្សែង,​ ស្រោម​អនាម័យ​ និង​ឯក​សារ​​មួយ​ចំនួន ។​

បច្ចុប្បន្ន​មនុស្ស​ដែល​បាន​ឃាត់​ខ្លួន​ និង​វត្ថុ​តាង​ដែល​បាន​ចាប់​យក ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនិតិ​ជន ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​គ្រប់​គ្រង​​និង​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕