ជួយ Share អំពើ​ល្អ! ក្រមុំ​ចិត្ត​បុណ្យ ជួយ​ព្យាបាល​ឆ្មារ​អភព្វ ដែល​បាក់​ឆ្អឹង​ខ្នង ១ក្បាល

រាជធានី​ភ្នំពេញ៖ ក្រមុំ ពេញ ចរិយា ជា​ក្រមុំ​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​មួយ​រូប ហើយ​ថែម​ទាំង​មាន​ចិត្ត​បុណ្យ អាណិត​សន្តោស​ឆ្មារ​មួយ​ក្បាល ដែល​ខ្វិន​ដើរ​មិន​រួច យក​ទៅ​ស្គែន X-ray នៅ​មន្ទីរ​ពេទ្យ​បារាំង​យីហោ Agrovet ។ ក្រោយ​ពេល​ស្គែន គ្រូ​ពេទ្យ​បាន​ឲ្យ​កញ្ញា​ដឹង​ថា ឆ្អឹង​ខ្នង​ឆ្មារ​នេះ បែក​ចេញ​ពី​គ្នា។ ហើយ​គ្រូពេទ្យ​ក៏​បាន​អប​ឆ្អឹង​ឆ្មារ​នេះ និង​ចាក់​ថ្នាំ​ព្យាបាល។

កាល​ពី​ល្ងាច​ថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញ​នេះ កញ្ញា ចរិយា បាន​ឲ្យ​ភ្នាក់ងារ​ដំណឹង​យប់មិញ​ដឹង​ថា ឆ្មារ​អភព្វ​មួយ​ក្បាល​នេះ​មិន​ដឹង​មក​ពី​ណា​ទេ វា​រត់​មក​នៅ​ផ្ទះ​គេ​ជិត​ផ្សារ កញ្ញា​និង​បងស្រី តែងតែ​យក​ត្រី និង​ចំណី​អាហារ​ទៅ​ឲ្យ​ស៊ី តែ​កាល​ពី​២​ថ្ងៃ​មុន​ស្រាប់តែ​ឃើញ​វា អូស​ជើង​ក្រោយ នាង​អាណិត​ក៏​យក​ទៅ​ឲ្យ​ពេទ្យ ស្គែន X-Ray និង​ចាក់​ថ្នាំ​ព្យាបាល​តែ​ម្ដង ព្រោះ​គ្មាន​វិធី​វះកាត់​ព្យាបាល​បាន។ កញ្ញា​ពោល​ថា «កាល​ពី ២​ថ្ងៃ​មុន​យក​ចំណី​ទៅ​ឲ្យ ស្រាប់តែ​រំកិល​ជើង​ក្រោយ ដើរ​លែង​កើត ខ្ញុំ​មិន​ដាច់​ចិត្ត​ក៏​យក​ទៅ​ពេទ្យ​បារាំង​ឲ្យ​គេ X-Ray និង​ចាក់​ថ្នាំ»។ កញ្ញា​បាន​បន្ត​ដោយ​ក្ដី​សង្ឃឹម​ថា «សង្ឃឹម​ថា​កូន​ឆ្មារ​តូច​នេះ ឆាប់​ជា​សះស្បើយ និង​ដើរ​បាន​ដូច​មុន​ចុះ»

សូម​បញ្ជាក់​ថា កញ្ញា ចរិយា ជា​អាជីវករ​វ័យ​ក្មេង​មួយ​រូប លក់​គ្រឿង​សម្អាង និង​ផលិតផល​ថែ​សម្រស់​ដែល​នាំ​ចូល​ពី​ប្រទេស ឥណ្ឌូណេស៊ី សុទ្ធ 100% ។ ដើម្បី​ជ្រាប​ច្បាស់​សូម​ចុច​ចូល​ផេក​ផលិតផល​របស់​កញ្ញា​ផ្ទាល់ Monea Skincare ផលិតផលឥណ្ឌូនេស៊ី 0966333366

កញ្ញា​បញ្ជាក់​ប្រាប់​ដំណឹង​យប់មិញ​ថា កញ្ញា​ផ្ទាល់​មាន​រូប​សម្បត្តិ​ស្អាត​ប៉ុណ្ណេះ​មិន​មែន​​ស្អាត​ស្រាប់​ពី​កំណើត​ទេ គឺ​កញ្ញា​បាន​ប្រើ​ផលិតផល​ខាង​លើ​នេះ។