រថយន្ដ​ស៊ីន​ទ្រី​បុក​ម៉ូតូ​ពី ក្រោយ​បណ្ដាល​ឲ្យ​រង​របួស​ស្រាល

ភ្នំពេញ៖ រថយន្ដ​ស៊ីន​ទ្រី​មួយ​គ្រឿង​បើក​មក​បុក​គូទ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១៧​ស្ថិត​នៅ​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អាយ​ខន ដែល​ពាក់​ស្លាក​លេខ​កណ្ដាល​1M-4144​ដែល​ធ្វើ​ដំណើ​រ​​ពីរ​នាក់​ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ស្រប​គ្នា ​លុះ​មក​ដល់​និង​ចំណុច​កើត​ហេតុ​គេ​ឃើញ​មាន​ការ​ស្ទះ​ផ្លូវ​ក៏​ម៉ូតូ​ចាប់​ហ្វាំង​ឈប់ ស្រាប់​តែ​រថយន្ដ​មក​ពី​ក្រោយ​ជាន់​ហ្វាំង​មិន​ទាន់​បាន​មក​បុក​គូទ​ម៉ូតូ​ពី​ក្រោយ​តែ​ម្ដង ​ភ្លាមៗ​នោះ​អ្នក​រង​របួស​ត្រូវ​រថយន្ដ​នៃ​មន្ទីរ​ពេទ្យ​សួគ៌​មក​ទទួល​យក​ទៅ​សង្រ្គោះ ។

ក្រោយ​ពេល​កើត​ហេតុ​តំណាង​រថយន្ដ​ស៊ីន​ទ្រី​បាន​​ចុះ​​មក​​ធ្វើ​​ការ​​សម្រប​​សម្រួល​ជា​មួយ​ជន​រង​គ្រោះ​និង​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ ៕