កន្លែង​កត់​កន្ទុយ​លេខ​ដុះ​ស្លែ​២​ទី​តាំង កម្លាំង​អាវធុ​ហត្ថ​ចុះ​បង្ក្រាប

ភ្នំពេញ​៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ចុះ​ប្រតិបត្តិ​ការ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី កត់​ឆ្នោត​វៀត​ណាម​ខុស​ច្បាប់​និង​ឃាត់​ខ្លួន​បាន​ស្រ្ដី​៣​នាក់ ក្នុង​ប្រតិបត្តិ​ការណ៍​នេះ មាន​ការ​សម្រប​សម្រួ​ល​ដោយ លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី
ភ្នំពេញ និង​ដឹក​នាំ​ដោយ​ផ្ទាល់ ដោយ លោក វរៈសេនីយត្រី ឡុង វិចិត្រ មេ​បញ្ជា​ការ​អាវុធ ហត្ថ​ខណ្ឌ​ទួល​គោក បាន​ចុះ​ប្រតិបត្តិ​២​ទី​តាំង កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ មូល​ដ្ឋាន​សង្កាត់ បឹង សា​ឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ទីតាំង​១: កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ឃាត់​ខ្លួន​បាន​ស្រ្តី​២​នាក់ ទី​១​ឈ្មោះ គឹម សោភ័ណ្ឌ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខ​របរ​កត់​កន្ទុយ​លេខ ស្នាក់​នៅ​ផ្ទះ​លេខ​៣៧៤​​cE2 ផ្លូវ​២៤៥(មហា​វិថី​ម៉ៅ​សេ​ទុង) ភូមិ១១ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក (ម្ចាស់​ទី​តាំង​និង​អ្នក​កត់​)​ ។ ចំណែក​ស្រ្តី​ទី​២ គ្រាន់​តែ​ជា​អ្នក​ជិត​ខាង មក​យក​របស់​លក់​ងាវ ស្រប​ពេល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចុះ​ចាប់ ត្រី​កម្លាំង​អាវុធ​នាំ​មក​សួ​នាំ​បន្ថែម បើ​មិន​មាន​ការ​ពាក់​ព័ន្ធ​ទេ​និង​អោយ​ត្រឡប់​ទៅ​គេហ​ដ្ឋាន​វិញ​ជា​ធម្មតា ដក​ហូត វត្ថុ​តាង​រួម​មាន ម៉ាស៊ីន​គិត​លេខ​ចំនួន​២​គ្រឿង សម្ភារៈ​សម្រាប់​កត់​កន្ទុយលេខ​១​ចំនួន និង​លុយ​ចំនួន​៥​ម៉ឺន​រៀល​និង​២​ដុល្លារ ។

ទីតាំង​២: កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល គោក​ឃាត់​ខ្លួន​បាន​ស្រី្ត​ម្នាក់ ឈ្មោះ សុខ ឃីម ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ផ្ទះ​លេខ​៤៣ ផ្លូវ​២១៧​(ផ្លូវ​លូ​ទឹល​ស្អុយ) ក្រុម​៥០ ភូមិ​១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក និង​ដក​ហូត​វត្ថុ​តាង​រួមមាន ៖ លុយ​ចំនួន​២២៥៥០០​រៀល , កាតុង​សម្រាប់​កត់​កន្ទុយ​លេខ​៥០​សន្លឹក​. ក្រដាស​ទទឹង សម្រាប់​កត់​កន្ទុយ​លេខ​ចំនួន​២​សន្លឹក ម៉ាស៊ីន​គិត​លេខ​១​គ្រឿង និង​ទូរស័ព្ទ​ណូ​គា ១២៨០ ១​គ្រឿង។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង ៣​នាក់​ខាង​លើ រួម​នឹង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួលគោក​នាំ​មក​សួ​នាំ​នៅ​មូល​ដ្ឋាន​បញ្ជា​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕