ជួយ Share ផង! មួយ​គូ​នេះ​បញ្ជាក់​ថា ស្នេហ៍​តាម​ហ្វេសប៊ុក​មិន​បោក​ប្រាស់​ទេ (មាន​វីដេអូ)

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ បងប្អូន​ប្រិយមិត្ត​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ការ​បោកប្រាស់​ស្នេហា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួច​មក​ហើយ គឺ​មាន​ជន​ខិល​ខូច​នៅ​ស្រុកខ្មែរ បាន​កុហក​បោកប្រាស់​លុយ​កាក់​អណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស ២​ករណី។

ប្លែក​តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​អះអាង​ថា ស្នេហា​តាម​ហ្វេសប៊ុក​មិន​សុទ្ធតែ​បោកប្រាស់​នោះ​ទេ។ ពី​ដំបូង​ពួក​គេ​ជា​សង្សារ​នឹង​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក លុះ​សេចក្ដី​ស្នេហា​រីក​ធំធាត់​ឡើង គេ​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​មិន​អាច​ខ្វះ​គ្នា​បាន ពួក​គេ​ក៏​ដឹកដៃ​គ្នា​ចូល​រោងការ​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់ យ៉ាង​រីករាយ និង​ពេញ​មុខ​ពេញ​មាត់។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​និង​រូបភាព រួម​ទាំង​វីដេអូ ដែល​បាន​បង្ហោះ កាល​ពី​ថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Ah Pich ថា «អ្នក​ណា​ថា​ស្នេហា​តាម fb សុទ្ធតែ​បោកប្រាស់​នោះ​ខ្ញុំ​មិន​ជឿ​ទេ ព្រោះ​ពួក​យើង​ទើប​តែ​បាន​ស្គាល់​គ្នា​បាន 2 ឆ្នាំ​ទេ​តែ​ពួក​ខ្ញុំ​បាន​ដឹកដៃ​គ្នា​ចូល​រោងការ»។ នាង​បាន​បន្ត​ខ្លឹមសារ​ស្នេហា​ដ៏​មាន​ន័យ​ថា «ស្នេហា​មិន​ស្ថិត​លើ​រយៈ​ពេល​ទេ ទោះ​ពួក​យើង​ស្គាល់​គ្នា​ក្នុង​រយៈ​ពេល​ខ្លី តែ​ការ​ស្រលាញ់​វា​ធំធេង​ណាស់​សម្រាប់​ពួក​យើង​ ខ្ញុំ​ទទួល​យក​គាត់​ព្រោះ​គាត់​មិន​ដូច​មនុស្ស​ប្រុស​ដទៃ»។ ខាង​ក្រោម​នេះ​ជា​រូបភាព និង​វីដេអូ រួម​ទាំង​ខ្លឹមសារ​ទាំងស្រុង៖

ពី​សង្សារ​ក្លាយ​ជា​ប្តី​ប្រពន្ធ ? អ្នក​ណា​ថា ស្នេហា​តាម fb សុទ្ធតែ​បោកប្រាស់​នោះ ខ្ញុំ​មិន​ជឿ​ទេ ព្រោះ​ពួក​យើង​ទើប​តែ​បាន​ស្គាល់​គ្នា​បាន 2 ឆ្នាំ​ទេ តែ​ពួក​ខ្ញុំ​បាន​ដឹកដៃ​គ្នា​ចូល​រោងការ ??? ស្នេហា​មិន​ស្ថិត​លើ​រយៈ​ពេល​ទេ ទោះ​ពួក​យើង​ស្គាល់​គ្នា​ក្នុង​រយៈ​ពេល​ខ្លី តែ​ការ​ស្រលាញ់​វា​ធំធេង​ណាស់​សម្រាប់​ពួក​យើង ខ្ញុំ​ទទួល​យក​គាត់​ព្រោះ​គាត់​មិន​ដូច​មនុស្ស​ប្រុស​ដទៃ​ ? ទោះ​ពេល​ខ្លះ​ខ្ញុំ​តែង​តែ​រករឿង​ឈ្លោះ​គ្នា​ជាមួយ​គាត់​ច្រើន ទាំង​ដែល​គាត់​មិន​បាន​ធ្វើ​អី​ខុស​សោះ ??? យើង​ក៏​មិន​បោះបង់​ចោល​គ្នា ❤️️ អរគុណ​សម្រាប់​ការ​ស្រលាញ់​មួយ​នេះ​ ។ គុណ តារាវិរះ​

ទោះ​យ៉ាង​ណា​ដំណឹង​យប់មិញ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សាមី​ខ្លួន​ទាំង​ពីរ​បាន​ទេ។ បើ​សាមីខ្លួន​ចង់​បញ្ជាក់​បន្ថែម អង្គភាព​យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍​ជានិច្ច។ សូម​អរគុណ!