មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

កណ្ដាល​ស្ទឹង: ជន​សង្ស័យ​២​នាក់​ជួញ​ដូរ​នៅ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​យ៉ាង​សកម្ម​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៩​.០៦.​២០១៧​វេលា​ម៉ោង​១១.​១០​នាទី​នៅ​ចំណុច​ភូមិ​ស្វាយ​មីង ឃុំ​បារ​គូ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត កណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​៣​នាក់ ទី១.ឈ្មោះ ឡុង សុភក្ត្រា ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ស្វាយ​មីង ឃុំ​បារគូ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល មាន​មុខ​របរ​បើក​រថយន្ដ (ឃាត់​ខ្លួន) ។
ទី២​.ឈ្មោះ អ៊ុំ សុភា ភេទប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​អូរ​អណ្ដូង​ឃុំ​បា​គូ​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​មាន​មុខ​របរ​កម្មករ​កាប់​ជ្រូក (ឃាត់ខ្លួន) ។
ទី៣.ឈ្មោះ អៃ គឹមស្រេង ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​កំពង់​ទួល ឃុំ អន្លង់ រមៀត ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល មាន​មុខ​របរ​កម្មករ​កាប់​ជ្រូក (រត់គេចខ្លួន) ។

ដក​ហូត​វត្ថុ​តាង​រួ​ម​មាន:
-ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំហ្វេតា​មីន​ម៉ា​ទឹក​កក ICE សង្ស័យ​សារ​ធាតុ​ញៀន​១៧​កញ្ចប់ (តូច​១៥​កញ្ចប់​ធំ ០២​កញ្ចប់)
-ម៉ូតូ​០២​គ្រឿង ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌
ខ្មៅ​សេរី​២០​១៧ ផ្លាក​លេខ​កណ្ដាល​1U-​52​35​និង​​ម៉ូតូ​ម៉ាក​XR​គ្មាន​ផ្លាក​លេខ​ពណ៌​ក្រហម​)
-​សម្ភារ:​សម្រាប់​ប្រើ​ប្រាស់ និង​វេច​ខ្ចប់​មួយ​ចំនួន និង​លុយ​ខ្មែរ​១២​.០០០​រៀល ។

សមត្ថកិច្ច​បាន​បន្ដ​ថា នៅ​ថ្ងៃ​ទី​២៩.​០៦.​២០ ១៧​វេលា​ម៉ោង​១១.​១០​នាទី​កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​កណ្ដាល​ស្ទឹង ដឹក​នាំ​ដោយ​លោក ម៉ែន ច័ន្ទរិទ្ធ អធិការ​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​បាន​ចុះ​សហ​ការ​ជា​មួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ​និង​ដោយ​មាន​ការ​​ចុះ​សហ​ការ​ដោយ​ផ្ទាល់​ពី​ការិយាល័យ​ជំនាញ​ប្រឆាំង​បទ​ល្មើល​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដោយ​បាន​ការ​អនុញ្ញត​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​ចុះ​ទៅ​បង្រ្កាប​ទី​តាំង​ជួញ​ដូរ​ថ្នាំ​ញៀន​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ​មីង ឃុំ​បារគូ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​០២​នាក់ ១.ឈ្មោះ ឡុង សុភក្ដ្រា ២.ឈ្មោះ អ៊ុំ សុភា និង​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះអៃ គឹមស្រេង បាន​រត់​គេច​ខ្លួន​ក្រោយ​ពី​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​០២​នាក់​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១៧​កញ្ចប់ (តូច​១៥​កញ្ចប់ និង​ធំ​០២​កញ្ចប់) ។

ក្រោយ​ពី​​ធ្វើការ​ឆែក​ឆេរ​រួច​ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​០២​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដើម្បី​កសាង​សំណុំ​រឿង​បន្ត ចាត់​ការ​តាម​នីតិ​វីធី ៕