លួច​កាច់​សោរ​ ក​ ម៉ូតូ​បាន​សម្រេច​តែ​រត់​រួច​ត្រូវ​ទ្រោម​ខ្លួន

ភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​កាច់​សោរ​ ក​ ម៉ូតូ​បាន​សម្រេច​តែ​យក​មិន​បាន​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោ​ឡោ​ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​តាម​ចាប់​បាន​ស្វាគមន៍​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ចហេតុការ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​តាម​ផ្លូវ​២៧១​ សង្កាត់​ ទឹក​ល្អក់​៣​ ខណ្ឌ​ ទួលគោក​ រាជធានី​ភ្នំពេញ​ ។

ជន​សង្សយ័​មានឈ្មោះ ភា ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់​នៅ​ម្តុំ​វត្ត​ភ្នំ មាន​ស្រុក​កំណើត​នៅ ភូមិ​ព្រៃ​កៀ ឃុំ​កក្បាល​កោះ ស្រុក​ស្អាង ខេត្ត​កណ្តាល ជិះ​ម៉ូតូ​ម៉ាក​STEP​ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ1N-8785​ មក​ធ្វើ​សកម្ម​ភាព​ ។

ជន​រងគ្រោះ​មាន​ឈ្មោះ សែន វីសេត ភេទ​ប្រុស អាយុ​២៩ ស្នាក់​នៅ​ផ្ទះ​លេខ​៩ ជាន់​ទី​២ ក្រុម​ទី​១២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក មាន​ស្រុក​កំណើត ភូមិ​បិះ​ពោធិ ឃុំ​អូ​ដំបង ខេត្ត​ បាត់​ដំបង។

បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ទុក​ម៉ូតូ​មុខ​បន្ទប់​ហើយ​គេ​នៅ​ក្នុង លុះ​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ខ្លួន​បាន​លឺ​សំឡេង​កាច់​សោរ​ ក៏​បាន​ចេញ​មក​ក្រៅ​មើល​ បាន​ឃើញ​ជន​សង្ស័យ​ម្នាក់​ កាច់​សោរ​ ក​ ម៉ូតូ​ ពេល​នោះ​រូប​គេ​បាន​ស្រែក​ឆោ​ឡោ ថា​ចោរៗ​ ធ្វើ​អោយ​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែ​ខាង​នាំ​គ្នា​ដេញ​តាម​ចាប់​បា​ន​រួច​ស្វារគមន៍​មួយ​ដៃ​មួយ​ជើង​ ឡើង​ទ្រោម​ខ្លួន​ ទើប​ប្រគល់​អោយ​ទៅ​សមត្ថ​កិច្ច។
ចំណែក​ម៉ូតូ​ដែល​ជន​សង្ស័យ​កាច់​សោរ​ប៉ង​ លួច​យក​តែ​មិន​បាន​សម្រេច​ នោះ​​ម៉ាក​ស្គុប​ពី​ ពណ៌​ ស​លាយ​ បៃ​តង​ ពាក់​ស្លាក​លេខ​ បាត់​ដំ​បង​ 1N-9543​ ។

ក្រោយ​កើត​ហេតុ​ជន​រងគ្រោះ​បាន​មក​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍ ចំណែក​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍ នគរបាល​ទឹក​ល្អក់​៣​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ អធិការ​ខណ្ឌ​​ទួលគោក​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ ៕