រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់​មួយ​រំពេច

ស្រុក​ពញាឮ៖ គ្រោះ​ថ្នាក​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់​ភ្លាមៗ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩​.០៦.​២០១៧​វេលា​ម៉ោង​១៣​.៤០​នាទី​នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​19-​20​ក្នុង​ភូមិ​សាស្ត្រ ភូមិពោធិមង្គល ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល។

ជន​រង​គ្រោះ​ឈ្មោះ​វ៉ាន់ ស៊ីនួន ភេទ​ស្រី អាយុ៥៨​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ-ឃុំ​កើត​ហេតុ (ជា​អ្នកបើក​បរ​ម៉ូតូ​បណ្តាយ​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​) ។

រថយន្ត​បង្ក​ម៉ាក​VIGO​ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2R​-3281​បើក​បរ​ដោយ​ឈ្មោះ​​វ៉ាន់ បូម៉ាត់ សាលី ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​អន្លុង​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​និង​អន្ដរាគមន៍ អូស​រថយន្ដ​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ​ចំណែក​សាក​សព​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕