សមត្ថកិច្ច​ចុះ​បង្រ្កាប ​អ្នក​លេង​ល្បែង​ស៊ី​សង​ បាន​២​នាក់

ភ្នំពេញ:នៅ​ថ្ងៃ​ទី​២៩​ខែមិថុនាឆ្នាំ​២០១៧​វេលា​ម៉ោង​១៦​.០០​នាទី​ដោយ​មាន​ការ​ចូល​រួម​សម្រប​សម្រួល​ពី​សំណាក់​លោក​ព្រះ​រាជ​អាជ្ញា​រង វង្ស ប៉ុនវិសុទ្ធ អធិការដ្ឋាន​បាន​បើក​ការ​បង្ក្រាប​ទី​តាំង​លេង​ល្បែង​ស៊ី​សង​ប្រភេទ​(លេង​បៀ)​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​សំណង​មិន​រៀប​រយ ផ្លូវ​រថ​ភ្លើង ក្រុម​៩ ភូមិ​បឹង​សា​ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។

ជា​លទ្ធ​ផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​នេះ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​០​​២នាក់​(ស្រី) ​រួម​មាន:
១/ឈ្មោះ ទន់ ណេង ហៅ​ពៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ផ្ទះ​លេខ​៥៦៥ ក្រុម​៩ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ (អ្នក​លេង)។
២/ឈ្មោះ​មុី រស្មី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​បឹង​សា​ឡាង ខណ្ឌ​ទួល​គោក (អ្នកលេង)។

សមត្ថ​កិច្ច​ដក​ដក​ហូត​វត្ថុ​តាង​រួម​មាន
១/បៀ​ចំនួន​១០​ហ៑ូ
២/ម៉ាសុីន​គិត​លេខ​ចំនួន​០១
៣/ប្រាក់​ចំនួន​១១៥០០០​រៀល
៤/ទូរសព្ទ​ដៃ​ម៉ាក​Huawri​ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​
៥/កាបូប​ដៃ​ពណ៌​ខ្មៅ​ចំនួន​០១ ក្នុង​នោះ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​កូ​ពី​​១​សន្លឹក នឹង​កាត​ATM​ឈ្មោះ​ប៉ុន សុផាត​ចំនួន​១ ៕