ធ្លាក់​ពី​លើដើម​ព្រីង​ ដាំ​ក្បាល​ចូល​ទឹក​លង់​ស្លាប់

ភ្នំពេញ៖ស្ដ្រី​ម្នាក់​បាន​ឡើង​ដើម​ព្រីង​ដើម្បី​បេះ​ព្រីង​យក​ទៅ​លក់​តែ​ជា​អកុសល​ត្រូវ​បាក់​មែក​ធ្លាក់​ចុះ​មក​ដី​លង់​ទឹក​ស្លាប់​នៅ​ក្រោម​ដើម​ព្រីង ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ពង​ទឹក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ ធួន សុខុម អាយុ​៥៤​​ឆ្នាំ​មាន​កូន​៥​នាក់​ស្នាក់​ភូម​កើត​ហេតុ​ខាង​លើ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្ដី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ដ្រី​រងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​ទៅ​រក​បេះ​ផ្លែ​ព្រីង​នៅ​តាម​វាល់​ស្រែ​ហើយ​ក៏​មិន​ឃើញ​ត្រលប់​មក​ផ្ទះ​វិញ លុះ​មក​ដល់​វេលា​ម៉ោង​កើត​ហេតុ​ប្ដី​របស់​ស្ដ្រី​រងគ្រោះ​បាន​ដើរ​រក​ស្រាប់​តែ​ប្រទះ​ឃើញ​ស្រ្ដី​រងគ្រោះ​ដាំ​ក្បាល​ចូល​ក្នុង​ទឹក​ស្រែ​ស្លាប់​បាត់​បង​ជីវិត​តែ​ម្ដង ភ្លាម​ៗ​នោះ​ប្ដី​បាន​លើ​សព​ប្រពន្ធ​មក​ដាក់​ក្រោម​ផ្ទះ​រួច​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​ឲ្យ​មក​ធ្វើ​កោសល្យ​វិច័យ​នៅ​លើ​សាក​សព​ស្ដ្រី​រង​គ្រោះ​ផង ក្រោយ​ពី​ការ​ពិនិត្យ​គ្រប់​សប​ជំនាញ​កោស​ល្យវិច័យ​បាន​សន្និ​ដ្ឋាន​ថា​ស្ដ្រី​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ធ្លាក់​ពី​លើ​ដើម​ព្រីង​រួច​ក៏​ដាំ​ក្បាល​ចូល​ទឹក​បណ្ដាល​ឲ្យ​ស្លាប់​គ្មាន​ស្លាក​ស្នាម​គួរ​ឲ្យ​កត់​សម្គាល់​អ្វី​ឡើយ ។ បច្ចុប្បន្ន​សាក​សព​ស្ដ្រី​រងគ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕