សមត្ថកិច្ចឃាត់ខ្លួន​អ្នក​កា​សែត​ម្នាក់​ជួញ​ដូរ​គ្រឿង​ញៀន

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​រក្សា​នូវ​សារ​ធាតុ​ញៀន​និង​ក្លែង​បន្លំ​រូបិយ​ប័ណ្ណ​ដែល​មាន​តម្លៃ​នី​ត្យា​នុ​កូល ( ប្រាក់​ដុល្លារ និង​ប្រាក់​បាត​ថៃ )នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ៩:១០ នាទី នៅ​ចំណុច​មុខ​ដី​ឡូតិ៍​លេខ​៥ ផ្លូវ​លេខ​២៧១ ក្រុម ទី​២៣ ភូមិ៧ សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក រាជ ធានី​ភ្នំពេញ ។

ជន​សង្ស័យ​ឈ្មោះ ឃុន សី ហៅ ឌី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​មុខ​របរ​ប្រធាន​ការិយាល័យ​សារ​ពត៌​មាន កា​ពិត​ប្រចាំ​រាជ​ធានី​ភ្នំពេញ ស្នាក់​នៅ​​ផ្ទះ​​ជួល​ចល័ត ក្នុង​ភូមិ​ត្រពាំង​ឈូក ផ្លូវ​លេខ​​២៧​១​​សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​​សុខ ​រាជ​ធានី​ភ្នំពេញ ។

វត្ថុ​តាង​ដែល​បាន​ចាប់​យក ៖
– ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៧​កញ្ចប់ ( តូច ០៦ ​ធំ០១)
– ដប​កែ​ច្នៃ​ជា​ឧបករណ៌​ប្រើ​ប្រាស់​គ្រឿង​ញៀន ០១
– ប្រាក់​ដុល្លារ​សង្ស័យ​ក្លែង​ក្លាយ ចំនួន ៣២៥$ ដែល មាន​ក្រដាស​ប្រភេទ ១០$ ចំនួន ៣០​សន្លឹក , ២០$​ចំនួន ០១​សន្លឹក និង ៥$ ចំនួន ០១​សន្លឹក
– ប្រាក់​បាត​ថៃ ចំនួន​៥.០០០B ដែល​ជា​ប្រភេទ​ក្រដា ស ៥០០បាត ចំនួន ១០សន្លឹក ។
– ប័ណ្ណ​ពត៌មាន​កា​ពិត លេខ​091-18 ចុះ​ថ្ងៃ​ទី​០៣​-០២ ​-២០១៧ ដែល​មាន​ឈ្មោះ ឃុន សី ចំនួន​០១​សន្លឹក ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧​វេលា​ម៉ោង​ប្រហែល​៩:​១០​នាទី​ជន​សង្ស័យ​បាន​ទំនាស់​គ្នា​ជា​មួយ​អ្នក​រត់​ម៉ូតូ​ឌុប នៅ​ចំណុច​មុខ​ដី​ឡូតិ៍ លេខ៥ ផ្លូវ​លេខ​២៧១ ក្រុម​ទី​២៣ ភូមិ​៧ សង្កាត់​ទឹក ល្អក់ទី​១ ខណ្ឌ​ទួល​គោក ពេល​នោះ​កំលាំង​យើង​ល្បាត ឃើញ​បាន​អន្តរាគមន៌​សួរ​នាំ ស្រាប់​តែ​ជន​សង្ស័យ​បាន ព្យាយាម​យក​កញ្ចប់​បារី​បោះ​ចោល យើង​បាន​រើស កញ្ចប់​បារី​នោះ​ពិនិត្យ ឃើញ​សុទ្ធ​តែ​ក្រដាស​ប្រាក់​ក្លែង ក្លាយ ហើយ​យើង​បាន​ពិនិត្យ​ក្នុង​កាបូប​ដែល​ជន​សង្ស័យ​កំពុង​ស្ពាយ ឃើញ​មាន​ក្រាម​ពណ៌​ស​ថ្លា និង​ឧបករណ៌​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន យើង​ក៌​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃាត់​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕