Updeta:សង្ស័យ​បែក​ថ្នាំ បុរស​ម្នាក់​យក​កាំបិត​អា.​ផ្តាច់​បំពង់​.ក ហូរ​ឈាម​ស្រោច​ដូច​ទឹក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូន​កាំបិត​ចុង​ស្រួច​ចិត​បន្លែ មក​អា.​បំពង់​ក ខ្លួន​ឯង បណ្តាល​អោយ​ហូរ​ឈាម​ស្រោច​ខ្លួន​ដូច​ទឹក ដោយ​មិន​ដឹង​មូល​ហេតុ បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង កាល​ពី​វេលា​ម៉ោង ១៦ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​វត្ត​និរោធ ស្ថិត​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។

បុរស​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ ខុន សាំង​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ស្រុក​កំណើត ភូមិ​ត្រើយ​ត្រឹង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បុរស​ខាង​លើ​មិន​មាន​មុខ​របរ និង​ទី​លំ​នៅ​ច្បាស់​លាស់​នោះ​ទេ រូប​គេ​តែង​តែ​ ឧស្សាហ៍​ចេញ​ចូល​លេង​ក្នុង​បរិវេណ​ខាង​និរោធ​ជា​រឿយ​ៗ មាន​ពេល​ខ្លះ​ក៏​ធ្លាប់​យក​ចេតិយ​ជា​កន្លែង សម្រាក​ផង​ដែរ ។ រហូត​មក​ទល់​នឹង​វេលា​ខាង​លើ មិន​ដឹង​មូល​ហេតុ​អ្វី​ស្រាប់​តែ​គេ​យក​កូន​កាំបិត​ចិត បន្លែង​ចុង​ស្រួច​មក​អា​ផ្តាច់​បំពង់​.ក​ខ្លួន​ឯង​បណ្តាល​អោយ​ហូរ​ឈាម​ស្រោច​ដូច​ទឹក បង្ក​អោយ​មាន​ការ ភ្ញាក់​ផ្អើល​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ រួម​ទាំង​លោក​សង្ឃ​ក្នុង​វត្ត​ផ្អើល​ឈូរ​ឆ​នាំ​គ្នា​ចោម​រោម​មើល និង ជួយ ទំនាក់​ទំនង ហៅ​រថយន្ត​សាមុយ​អោយ​មក​ទទួល​យក រូប​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ភ្លាម​ៗ ។

ជុំ​វិញ​ករណី​ខាង​លើ មន្ត្រី​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​ខាង​លើ អាច​ជា​បែក​ថ្នាំ​ច្រើន​ជាង បើ​តាម​ការ សាក​សួរ​នាំ និង​ប្រមូល​ព័ត៌មាន​រួច​មក ព្រោះ​បច្ចុប្បន្ន​រូប​គេ​ពុំ​មាន​មុខ​របរ​អ្វី​ប្រាកដ ម្យ៉ាង​ទៀត​ពលរដ្ឋ ក្បែរ​ខាង ឧស្សាហ៍​សង្គេត​ឃើញ​បុគ្គល​រូប​នេះ សេព​គ្រឿង​ញៀន​ផង​ដែរ ។
យ៉ាង​ណា​មិញ គិត​មក​ត្រឹម វេលា​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ បុរស​ខាង​លើ​កំពុង​ស្ថិត​ក្នង​ការ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ ពេទ្យ​កាល់​ម៉ែត្រ ដោយ​សារ​របួស​មាន​សភាព​ធ្ងន់​ធ្ងរ និង​បាត់​បង់​ឈាម​ច្រើន ៕