ពុទ្ធោ! រន្ធះ​បាញ់​ឆក់​ជីវិត​ក្មេង​ប្រុស​ម្នាក់​ទើប​អាយុ​១៤​ឆ្នាំ

បាត់​ដំបង​៖ នា​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ ​រសៀល​ម៉ោង​១៤​និង​៣០​នាទី​ម្សិល​មិញ​នៅ​ចំណុច​ភូមិ​ទួល​ល្វៀង ឃុំ​អូរ​ដំបង​ពី ស្រុក​សង្កែ​ខេត្ត​បាត់ដំបង គ្រោះ​ធម្ម​ជាតិ​រន្ទះ​បាញ់​បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាម​ៗ ។

កុមារា​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​មាន​ឈ្មោះ ឈឹម ភារុណ អាយុ​១៤​ឆ្នាំ រស់​នៅ​ក្រុម​ទី២១ ភូមិ​ឃុំ​កន្លែង​កើត​ហេតុ ខាង​លើ។

បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា កុមារា​អាយុ​១៤​ឆ្នាំ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ខណៈ​ពេល​កុមារា​រងគ្រោះ​នោះ​កំពុង​ដើរ​លេង​នៅ​វាល​ស្រែ​ខណៈ​មេឃ​កំពុង​ភ្លៀង​រលឹម​អម​ដោយ​ផ្គរ​រន្ទះ​ទើប​មាន​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​តែង​ម្តង។

បច្ចុប្បន្ន​សព​កុមារា​រងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕