រូបភាព​មួយ​សន្លឹក​អាច​ពញ្ញាក់​ស្មារតី​ថ្នាក់​ដឹក​នាំ​ថ្មី​នៃ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ កាល​ពី​រសៀល​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៧ ម្សិលមិញ នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​បង្អុរ​មួយ​មេធំ​បណ្តាលឲ្យ​ទឹក​ភ្លៀង​ជន់​ដក់​លើ​ដង​ផ្លូវ​យ៉ាងខ្លាំង​គួរ​កត់​សម្គាល់​។ ជាមួយ​គ្នា​នោះ គេ​បាន​សង្កេត​ឃើញ​នៅ​លើ​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបភាព​មនុស្ស​ស្រី​៤​នាក់​ឈរ​ថត​លើ​ដងផ្លូវ ដែល​មាន​ទឹក​លិច​ត្រឹមចង្កេះ ដូច​ទឹក​ស្ទឹង​ទៅ​ហើយ។

តាម​​រយៈ​រូបភាព​បែបនេះ​មាន​ការ​រំពឹង​ទុក​ថា​គណ​អភិបាល​រាជធានី​ថ្មី ដែល​ទើប​តែងតាំង​នឹង​មាន​ចំណាត់ការ​លើ បញ្ហា​ទឹក​ដក់​លើ​ផ្លូវ​ដើម្បីសម្រួល​ដល់​ការ​រស់​នៅ​របស់​អ្នក​ភ្នំពេញ​ឲ្យ​សម​ជា​មន្ត្រី​បម្រើ​រាស្រ្ត។ ជាមួយគ្នា​នោះ​ដែរ គេហទំព័រ​ដំណឹង​យប់មិញ​ក៏​សុំ​ចូលរួម​សរសើរម្ចាស់​រូបថត​ខាងលើ​ដែល​ថតរូប​បាន​ល្អ​ផ្ញើ​ការ​ចែក​រំលែក​ដល់​ថ្នាក់ដឹកនាំ​ក្រុង ពិសេស​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ៕