រ៉ូមែនទិក​ ហើយ​ហូរហែ​ទៀត! តាម​ស្រឡាញ់​អូន ៥​ឆ្នាំ ទើប​យក​បេះដូង​អូន​បាន

ដំបូង​បង្អស់ ដំណឹង​យប់មិញ​សូម​ជូនពរ​គូ​ស្នេហ៍​ប្អូនស្រី លាង ចរណៃ និង​ប្អូនប្រុស អ៊ុយ ប៊ុនហ៊ី ដូច​តទៅ៖ សូម​ឲ្យ​អ្នក​កាក់កប​កើតកាលវាលគុម្ព ត្រជាក់​ត្រជំ សុខដុម​រមនា ធ្វើ​អ្វី​ឲ្យ​ស្រប​ចិត្ត​គ្នា ដូច​ម្ជុល​និង​ចេស ខាំ​ចេក​សូម​ឲ្យ​របូត ខាំ​ពោត​សូម​ឲ្យ​របេះ ខ្មោច​ទ័ល​តម្រិះ​ធ្វើ​មិន​ត្រូវ។

រឿងរ៉ាវ​ស្នេហា​ដ៏​រ៉ូមែនទិក​មួយ ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ លាង ចរណៃ បង្ហោះ​រូបភាព​នៃ​ពិធី​ចូល​ស្ដី​ដណ្ដឹង​ខ្លួន រួម​ទាំង​ខ្លឹមសារ​ឲ្យ​មហាជន​បាន​ដឹង កាល​ពី​ថ្ងៃទី ២៥ ខែមិថុនា ២០១៧ ថា បុរស​ដែល​ជា​គូ​ដណ្ដឹង​របស់​នាង គឺ​លោក អ៊ុយ ប៊ុនហ៊ី បាន​តាម​ស្រឡាញ់​នាង តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ដែល​កាល​នោះ​នាង​មិន​ទាន់​ដាក់​ចិត្ត​ស្រឡាញ់​ខាង​ប្រុស​វិញ​ទេ។ ក្រោយ​មក​ពួក​គេ​ទាំងពីរ​ក៏​បាន​ប្រឡង IFL ជាប់ ខាង​ប្រុស​ក៏​បាន​មក​ដាក់​ពាក្យ​សុំ​ចូល​រៀន​ថ្នាក់​ជាមួយ​គ្នា​ទៀត នាង​បាន​ត្រឹម​តែ​ចាត់​ទុក​ខាងប្រុស​ជា​មិត្ត​រួម​ថ្នាក់​ប៉ុណ្ណោះ។

លុះ​ដល់​ចុង​ឆ្នាំ​ទី ៣​នៃ​សាលា IFL គឺ​ឆ្នាំ ២០១៥ ទើប​ខាង​ប្រុស​ដាច់​ចិត្ត​សារភាព​ស្នេហ៍​ប្រាប់​​នាង ចាប់​ពី​ពេល​នោះ​មក ពន្លក​ស្នេហ៍​ក៏​ចាប់​ផ្ដើម​ប៉ិច​ឡើង ហើយ​ក៏​ចាប់​ផ្ដើម​ទាក់ទង​គ្នា តែ​នាង​ក៏​មិន​បាន​ចាំ​ថា ថ្ងៃ​ណា​ដែល​នាង​បាន ឆ្លើយ​ថា ព្រម​ស្រឡាញ់​ខាង​ប្រុស​វិញ​ទេ។ នាង​បាន​នឹក​ដល់​ចម្រៀង​មួយ​បទ​ដែល​ខាង​ប្រុស​រអែង​ច្រៀង​ឲ្យ​ស្ដាប់​កាល​ដែល​ស្រឡាញ់​គ្នា​ដំបូង​ៗ គឺ​បទ លួច​ស្រឡាញ់​អូន​៣​ឆ្នាំ​ហើយ។

ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង

ចាស់​ៗ​គាត់​សួរ​ការ​ស្រលាញ់​គ្នា​ដោយ​ចិត្ត​ឬ​យ៉ាង​ណា? ថ្ងៃនេះ​ក៏​បើក​ចិត្ត​និយាយ​ពី​ទំនាក់ទំនង​យើង​ទាំង​ពីរ។

គាត់​តាម​ស្រលាញ់​តាំង​ពី 2012 កាល​នៅ​រៀន​វ៉ាន់ដា​ជាមួយ​គ្នា​ដំបូង តែ​ដោយ​​ហេតុ​ផល​ខ្លះ​ក៏​មិន​បាន​ដាក់​ចិត្ត​ស្រលាញ់​គាត់​វិញ​ដែរ។ រហូត​ដល់​ពេល​ប្រលង IFL ជាប់​ទាំងពីរ​នាក់ គាត់​មក​ដាក់​ដឺម៉ង​រៀន​ថ្នាក់​ជាមួយ​គ្នា​ទៀត។ ពេល​នោះ​ក៏​នៅ​ចាត់ទុក​គាត់​ជា​មិត្ត​រួម​ថ្នាក់​ដដែល។

គាត់​ចាំ​រហូត​ដល់​ចុង​ឆ្នាំទី​៣ នៃ IFL (2015) ទើប​ដាច់​ចិត្ត​សារភាព ហើយ​យើង​ក៏​ចាប់​ផ្តើម​ទាក់ទង​គ្នា។ និយាយ​ពី anniversary (ខួប​គម្រប់​មួយ​ឆ្នាំ) គឺ​អត់​ដឹង​ថ្ងៃ​ណា​ទេ ព្រោះ Chat ជាមួយ​គ្នា​យូរ​ៗ​ក៏​ស្រលាញ់ ហើយ​ក៏​អត់​បាន​ចាំ​ថ្ងៃ​ដែល say yes to him (និយាយ​ថា ព្រម​ស្រឡាញ់​ទៅ​កាន់​គាត់)។ នឹក​កាល​ស្រលាញ់​គ្នា​ដំបូង គាត់​ចូលចិត្ត​ច្រៀង​បទ លួច​ស្រលាញ់​អូន​៣​ឆ្នាំ​ហើយ 😂 😂។ មើល​រូប​យើង​កាល​ដំបូង​ដល់​ឥឡូវ​សួរ​ថា ប្លែក​ត្រង់​ណា គឺ​ប្លែក​ត្រង់​ស្រលាញ់​យូរ​ទៅ​ធាត់​ទៅៗ😆😆

សរសេរ​វែង​បន្តិច​ហើយ សង្ឃឹម​ថា​មិន​លើស​ចុះ 😋

I wanna say, we finally made it ! Around 5 years ago, I was his crush. And now, he is my fiancee. We dont know what the future hold, but we promise to try hard together to achieve it.

📌 There’s caption under every picture!

ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៧

ក្រុម​គ្រួសារ

គាត់​តែងតែ​មក​ចាំ​នៅ​ក្រោម​ផ្ទះ ទិញ​អី​មក​ឲ្យ​ញាំ ចាំ​យក​ទៅ​ដើរ​លេង​ពេល​ទំនេរ

យើង​តែងតែ VDO call everyday

យើង​សន្យា​ថា​ពេល​ខឹង ឈប់​យក​ប៊ិច​គូរ​ដៃ​គ្នា​ទៀត

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប

ទោះ​អត់​ចូលចិត្ត​តារាង​បាល់ទាត់​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ប្រុស ក៏​ស្ម័គ្រចិត្ត​មក​ធ្វើ​ហ្វេន​កីឡា​បាល់ទាត់​កំពូល​ខ្ជិល

ថ្ងៃ​ខួប​កំណើត​របស់​គាត់​ក្នុង​ឆ្នាំ​នេះ

ដំបូងៗ​យើង​ចូលចិត្ត​ថត​រូប cute ដូច​គ្នា

ថ្ងៃ​ដែល​ហៅ​គាត់​មក​ជួប​ម៉ាក​នៅ​ផ្ទះ​ដំបូង និយាយ​ពី​សុភាព​ណាស់

យើង​ចូលចិត្ត​ទៅ​មើល​កុន​ជាមួយគ្នា

ហើយ​គេ​ថា​យើង​មុខ​ដូច​បង​ប្អូន​គ្នា យូៗ​ទៅ​កាន់តែ​ដូច

ថ្ងៃ​ដែល​ហៅ​គាត់​មក​សែន​ផ្នូរ​ប៉ា​លើក​ទី១

when i was his crush និយាយ​ពី​ថា​ចូលចិត្ត​មក​បន្លំ​ចូល​ថត​រូប​ជាមួយ​មិត្តភក្តិ​គេ​ណាស់ អោយ​តែ​បាន​រូបថត​ជាមួយ​គ្នា​សប្បាយ​ចិត្ត​នោះ

We graduate together (យើង​បញ្ចប់​វគ្គ​សិក្សា​ជាមួយ​គ្នា)

My birthday two years ago. (ខួប​កំណើត​ខ្ញុំ​២​ឆ្នាំ​មុន)

រូបថត couple ទី១ ដែល​គាត់​ទុក​ក្នុង​កាបូប​លុយ​ដល់​រាល់ថ្ងៃ

កំដរ​ខ្ញំ​មក​រៀន​ថៃ​ពេល​ព្រឹក តែ​តាម​ពិត​មក​ដេក​ក្នុង​ថ្នាក់

យើង​ទៅ​សៀមរាប​ជាមួយគ្នា

My birthday last year, គាត់​អត់​ចូលចិត្ត​ថត​រូប​ទេ ព្រោះ​គាត់​ថា​មុខ​គាត់​អត់​ស្អាត កុំ​អោយ​គាត់​ខឹង​​បង្ហោះ​រូប​គាត់​ដាក់ sticker មួយ។ តែ​សុំទោស​មុខ​បង​ធំ​ជាង sticker ខ្នាត​ធំ​ទៀត

កំដរ​គាត់​ទៅ​ហាត់ប្រាណ​អោយ​ស្គម

ថ្ងៃ​ដែល​យើង​សន្យា​ថា​ញាំ buffet ជា​លើក​ចុង​ក្រោយ

When he chat to my best friend about his feeling. and i didn’t know that till i check his account last month. (ពេល​ដែល​គាត​ឆាត​ទៅ​មិត្ត​របស់​ខ្ញុំ​ប្រាប់​ពី​អារម្មណ៍​គាត់។ ខ្ញុំ​មិន​បាន​ដឹង​ទេ ទាល់តែ​ខ្ញុំ​ឆែក​ទូរសព្ទ​របស់​គាត់​ខែ​មុន

Always 3 years 😜 (ជានិច្ច​ កាល​បី​ឆ្នាំ​មុន