មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ត្រូវ​កង​កម្លាំង​អាវធុ​ហត្ថ​ធ្វើ​ការ​ឃាត់​ខ្លួន

បាត់​ដំបង៖ នៅ​វេលា​ម៉ោង ១៣ និង ០៥ នាទី ថ្ងៃ​ទី​២៦ខែ​មិថុនា​ឆ្នាំ​២០១៧​ភូមិ​អូរខ្ជាយន​សង្កាត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបង​កម្លាំង​ការិយាល័យ​ជំនាញ​អហ.​ខេត្ត​បាត់ដំបង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​និង​ថ្នាំ​ញៀន​មួយ​ចំនួន ។

ឃាត់​ខ្លួន​ជន​សង្ស័យ ០១ នាក់​ឈ្មោះ សោភ័ណ ដួង​សិលា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខ​របរ លក់​ដូរ ទី​លំ​នៅ​ភូមិ អូរ​ខ្ជាយ សង្កាត់ ព្រែក​ព្រះស្តេច ក្រុង បាត់​ដំបង ដក​ហូត​វត្ថុ​តាង​មាន​១- គ្រឿង​ញៀន​ម៉ា​ទឹក​កក ០៨ កញ្ចប់​ទម្ងន់ ៧៧,២៧ ក្រាម២-គ្រឿង​ញៀន​ប្រភេទ​ម្ស៉ៅ​ពណ៌​ស ( ខេ ) ០២ កញ្ចប់​ទម្ងន់​១,២៥​ក្រាម​៣​គ្រឿង​ញៀន​ប្រភេទ​យ៉ា​ម៉ា​គ្រាប់ ចំនួន កន្លះ​គ្រាប់​៤-ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញៀន ០១ គ្រឿង​៥-​ម៉ូតូ ម៉ាក​ហុង​ដា​ឌ្រីម ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៧ ចំនួន ០១ គ្រឿង
៦-​ទូរស័ព្ទ​ដៃ ០៣ គ្រឿង​៧-ប្រាក់​ខ្មែរ ៣,៥៥០,០០០ រៀល ៨-ប្រាក់​ដុល្លា​អាមេរិក ៣១០ ដុល្លា ។​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​សាក​សួរ​ចម្លើយ​ជន​សង្ស័យ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​និង​វត្ថុ​តាង​ទៅ​តុលា​ការ​ខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ៕