នៅ​ប្រទេស​ថៃ​បើក​ប្រកាន់​ស្ដាំ តែ​នៅ​​ប្រទេស​កម្ពុជា​បើក​ប្រកាន់​ឆ្វេង

ស្រុក​កៀន​ស្វាយ៖ បុរស​ជា​ជន​ជាតិ​ថៃ​ម្នាក់​បើក​រថយន្ត​ប៉ះ​បុរស​ម្នាក់​ជា​សិក្ខាកាម​សាលា​បណ្ឌិត​សភារ​បួស​បាក់​ជើង ចំពោះ​អ្នក​បើក​បរ​ត្រូវ​បាន​ឃាត់​ខ្លួន ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦​.០៦.​២០១៧​ម៉ោង​២០:​០០​នាទី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៦​-២៧ ទិស​ដៅ​ភ្នំពេញ->អ្នក​លឿង ក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល។

រថយន្ត​ម៉ាក​COROLA ពណ៌​សំបក​ឪ​ឡឹក ពាក់​ស្លាក់​លេខ​កំពង់​ចាម 2A-1940 បើក​​បរ​ដោយ​ឈ្មោះ​នី កន ​ភេទ​​ប្រុស​​អាយុ​​៥០​ឆ្នាំ (ជន​​ជាតិ​ថៃ​)ស្នាក់​នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

ជន​រងគ្រោះ​ជា​អ្នក​ដើរ​ឆ្លង​កាត់​ផ្លូវ​មាន​ឈ្មោះ ផាត ចាន់​ទ្រី ភេទ​​ប្រុស​​អាយុ​​៣៧​​ឆ្នាំ​​ជន​​ជាតិ​ខ្មែរ​មាន​​ទី​​លំ​​នៅ​​ខេត្ត​​ស្ទឹង​​ត្រែង​​មុខ​​របរ​​នគរ​បាល បច្ចុប្បន្ន​ជា​សិស្ស​រៀន​នៅ​សាលា​បណ្ឌិត្យ​សភា​នគរ​បាល​ជាតិ​កម្ពុជា​(រង​របួស​បាក់​ជើង​ខាង​ស្តាំ)។

យោងតាម​សាក្សី​កន្លែង​កើត​ហេតុ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ​ភាគី​ខាង​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច​អ្នក​លឿង->ភ្នំពេញ​ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បា​ន​ប៉ះ​ជន​រង​គ្រោះ​ដែល​ដើរ​ឆ្លង​ផ្លូវ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថាន​ភាព​មេឃ​កំពុង​ភ្លៀង​ហើយ​យប់​ងងឹត​ផង​ជន​រង​គ្រោះ​មើល​មិន​ឃើញ​ភ្លើង​រថយន្ត​ក៏​ឈប់​នៅ​ចំ​កណ្ដាល​ផ្លូវ​ស្រប​រថយន្ត​បង្ក​បើក​មក​ដល់​គេច​មិន​ផុត​ក៏ប៉ះ​លើ​ជន​រងគ្រោះ​នៅ​ផ្នែក​ចំហៀង​ខាង​ឆ្វេង​(ចំ​កញ្ចក់​ចំហៀង​ខាង​ឆ្វេង)​ជន​រងគ្រោះ​ដួល​បោក​លើ​រថយន្ត​ហើយ​ធ្លាក់​ចុះ​មក​ថ្នល់​បណ្ដាល​អោយ​បាក់​ជើង​ខាង​ស្ដាំ ។ ក្រោយ​កើត​ហេតុ​ត្រូវ​បាន​មិត្ត​ភក្ដិ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ។

ចំណែក មិត្ត​ភក្ដិ​របស់​ជនរងគ្រោះ​ផ្សេង​ទៀត​បាន​ឃាត់​រថយន្ត​នឹង​អ្នក​បើកបរ​បង្ក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋ​បាល​ដី​ឥដ្ឋ
ចុះ​ដល់​កន្លែង​កើត​ហេតុ​បន្ត​នីតិវីធី​នឹង​យក​អ្នក​បើក​បរ​បង្ក​ព្រម​ទាំង​យក​មធ្យោបាយ​មក​កាន់​អធិការ​ដ្ឋាន​នឹង​សុំ គោល ការ​ឃាត់​ខ្លួន​អ្នក​បើកបរ​ថយន្ត​បង្ក​បណ្តោះ​អាសន្ន។

ចំពោះ​ករណី​ខាង​លើ​នេះ​បណ្ដាល​មកពី​ជន​រង​គ្រោះ​ធ្វេស​ប្រហែស​ក្នុង​ការ​ឆ្លង​ផ្លូវ​ពេល​យប់​មិន​មាន​វត្ថុ​បំភ្លឺ​ផ្លូវ ចំណែក រថយន្ត​បើកបរ​មិន​បាន​មើល​ស្ថាន​ភាព​ខាង​មុខ​បណ្ដាល​អោយ​អ្នក​ដ​ទៃ​មាន​គ្រោះ​ថ្នាក់ ៕